មក​ស្គាល់​អ្នក​ស្នង​តំណែង​​​​មហាសេដ្ឋី​ Jack Ma - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មក​ស្គាល់​អ្នក​ស្នង​តំណែង​​​​មហាសេដ្ឋី​ Jack Ma

10/09/2018
លោក Jack Ma ដែល​មាន​វ័យ ៥៤ ឆ្នាំ ជា​ស្ថាបនិក និង​ជា​អគ្គនាយក​ប្រកប​ដោយ​ភាព​ជា​អ្នក​ដឹកនាំ នៃ​ក្រុមហ៊ុន Alibaba នឹង​ចុះ​ចេញ​ពី​តំណែង​អគ្គនាយក​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ២០១៩ ខាង​មុខ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ២០១៨​នេះ។
ក្រោយ​ការ​ចុះចេញ​ពី​តំណែង​របស់​លោក Jack Ma នាយក​ប្រតិបត្តិ​បច្ចុប្បន្ន​នៃ​ក្រុមហ៊ុន Alibaba គឺ​លោក Dnaiel Zhang នឹង​មក​កាន់​តំណែង​ជា​អគ្គនាយក​ក្រុមហ៊ុន។ គួរ​ដឹង​ថា​លោក Dnaiel Zhang វ័យ ៤៦ ​ឆ្នាំ បាន​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alibaba តាំង​ពី​ឆ្នាំ​ ២០១៣ មក​ម្ល៉េះ។
លោក Dnaiel Zhang
នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយទូរទស្សន៍ Bloomberg TV ​​កាល​ពី​ពេល​កន្លង​ទៅ​ លោក Jack Ma បាន​និយាយ​ថា ៖ "ខ្ញុំ​គិត​ថា​នៅ​ថ្ងៃ​ណា​មួយ ហើយ​នៅ​ពេល​ឆាប់ៗ ខ្ញុំ​នឹង​ត្រលប់​ទៅ​បង្រៀន​វិញ។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ ជាង​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ របស់​ក្រុមហ៊ុន ​Alibaba "៕​