ប្រធានាធិបតីអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកស្នើសុំអ៊ីរ៉ង់ជារៀងរាល់ថ្ងៃ ឱ្យចាប់ផ្ដើមកិច្ចចរចាឡើងវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកស្នើសុំអ៊ីរ៉ង់ជារៀងរាល់ថ្ងៃ ឱ្យចាប់ផ្ដើមកិច្ចចរចាឡើងវិញ

09/09/2018
(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយថាសហរដ្ឋអាមេរិកនៅតែបន្តផ្ញើសារមកកាន់អ៊ីរ៉ង់ ជារៀងរាល់ ថ្ងៃ ដើម្បីស្នើសុំចាប់ផ្ដើមកិច្ចចរចា ខណៈប្រទេសទាំងពីរកំពុងមានភាពតានតឹងនឹងគ្នាកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) លោក រូហានី បានលើកឡើងដូច្នេះថា « ដៃ ម្ខាងពួកគេ (សហរដ្ឋអាមេរិក) ចង់ព្យាយាមច្របាច់កប្រជាជនអ៊ីរ៉ង់ ហើយដៃម្ខាងទៀតពួកគេចង់បញ្ជូនសារមកកាន់ពួកយើងជារៀង រាល់ថ្ងៃ ដោយប្រើគ្រប់មធ្យោបាយ ដើម្បីឱ្យយើងចូលរួមក្នុងកិច្ចចរចាជាមួយពួកគេ...ហើយយើងចង់ដោះស្រាយបញ្ហាទាំងនេះ នោះគឺថាតើយើងគួរតែអានសាររបស់អ្នក?...ឬក៏យើងគួរតែមើលពីទង្វើដ៏អាក្រក់របស់អ្នក»។
សូមជម្រាបថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដក សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីខែមីនា ហើយប្រកាសដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹង ទីក្រុងតេហេរ៉ង់កាលពីខែសីហា កន្លងទៅ។ ចំណែកឯ លោក ដូណាល់ ត្រាំ ក៏បានលើកឡើងជាច្រើនដងផងដែរថាលោកអាចនឹង ជួបជាមួយលោក រូហានី នៅក្នុងខែកញ្ញានេះ នាឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញួយ៉ក ប៉ុន្តែអ៊ីរ៉ង់បាន ច្រានចោលការលើកឡើងបែបនេះរបស់លោកត្រាំ៕