ក្រសួងអប់រំ សម្រេចឱ្យបេក្ខជន១៧នាក់ ធ្លាក់ដោយស្វ័យប្រវត្តិ ដែលប្រព្រឹត្តខុសឆ្គង និងបទបញ្ញាត្តិ ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងអប់រំ សម្រេចឱ្យបេក្ខជន១៧នាក់ ធ្លាក់ដោយស្វ័យប្រវត្តិ ដែលប្រព្រឹត្តខុសឆ្គង និងបទបញ្ញាត្តិ ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ

09/09/2018
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចដាក់វិន័យឱ្យបេក្ខជនចំនួន១៧នាក់ ធ្លាក់ជាស្វ័យប្រវត្តិ ដោយសារប្រព្រឹត្តខុសឆ្គងផ្ទុយនឹងបទបញ្ញាត្តិ និងក្រមវិន័យ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» សម័យប្រឡង ២០ សីហា ២០១៨។

បើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន VOB News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា កន្លងទៅ អង្គប្រជុំក្រុមប្រឹក្សាវិន័យ របស់ក្រសួងអប់រំ ដោយមានការចូលរួមពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចដាក់វិន័យចំពោះ បេក្ខជនចំនួន១៧នាក់ ដែលប្រព្រឹត្តខុសឆ្គង ផ្ទុយនឹងបទបញ្ញាត្តិ និងក្រមវិន័យ ក្នុងមានករណីប្រើប្រាស់ទូរស័ព្ទដៃចំនួន៣នាក់ ករណីយកសំណៅឯកសារ និងទូរស័ព្ទដៃចូលក្នុងបន្ទប់ប្រឡងចំនួន៦នាក់ ករណីយកនាឡិកាដៃ Smart Watch ចូលក្នុងបន្ទប់ប្រឡង១នាក់ និងករណីរកឃើញមានសញ្ញាសម្គាល់អាគតដ្ឋាន នៅលើសន្លឹកកិច្ចការបេក្ខជន៧នាក់។

ចំពោះបេក្ខជនដែលបានប្រព្រឹត្តខុសឆ្គងខាងលើ បានកើតឡើងនៅតាមបណ្ឌលសំណេរមួយចំនួនដូចជា៖ ខេត្តស្ទឹងត្រែង១នាក់, ខេត្តក្រចេះ ១នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តសៀមរាប ១នាក់, ខេត្តកណ្តាល ១នាក់, ខេត្តរតនគិរី ១នាក់, ខេត្តព្រះសីហនុ ១នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តបន្ទាយមានជ័យ ១នាក់ និងរាជធានីភ្នំពេញចំនួន៧នាក់ ផងដែរ៕

សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដូចខាងក្រោម៖