ប្រធានាធិបតីចិន៖ ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង គ្មាននរណាអាចបំបែកបំបាក់បានឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីចិន៖ ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង គ្មាននរណាអាចបំបែកបំបាក់បានឡើយ

09/09/2018
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ញើសារអបអរសាទរដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ នាឱកាសប្រារព្ធខួបលើកទី៧០នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ជាមួយការអះអាងយ៉ាងមុតមាំ ចំពោះទំនាក់ទំនងចាក់ទឹកមិនលិច និងមិនអាចបំបែកបានរវាងមហាមិត្តទាំងពីរ។ នេះបើតាម KCNA ដកស្រង់ដោយទីភ្នាក់ងារសារ ព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើលិខិតរបស់លោក ស៊ី បានគូសបញ្ជាក់ដូច្នេះថា៖«គណបក្ស និងរដ្ឋាភិបាលចិន បាន និងកំពុងផ្ដល់អទិភាពយ៉ាងខ្ពស់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកូរ៉េខាងជើង...ហើយនេះគឺជាគោលនយោ បាយមិនងាករេរបស់ទីក្រុងប៉េកាំង​ ក្នុងការបន្តពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលគ្មានថ្ងៃបែកបាក់គ្នា ឡើយ»។
គួរបញ្ជាក់ថា ថ្ងៃអាទិត្យ ទី០៩ ខែកញ្ញានេះ គឺជាថ្ងៃប្រារព្ធខួបលើកទី៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨ ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបែងចែកកូរ៉េជាពីរ និងជាថ្ងៃមិនអាចបំភ្លេចបានសម្រាប់ប្រជាជន កូរ៉េទាំងពីរ។ ប៉ុន្តែ លោក ស៊ី ជិនពីង មិនបានចូលរួមក្នុងពិធិរំលឹកខួបនេះទេ ដោយលោកបញ្ជូនក្រុមមន្ត្រីជាន់ខ្ពស់របស់លោក ឱ្យទៅចូលរួមជំនួស ហើយក្រៅតែពីចិន រុស្ស៊ីក៏បានផ្ញើសារអបអរសាទរដល់លោក គីម ផងដែរ៕