មហាអំណាចចិន ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន អបអរសាទរការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី​នៃកម្ពុជាបន្តទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មហាអំណាចចិន ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន អបអរសាទរការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី​នៃកម្ពុជាបន្តទៀត

08/09/2018
(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីនៃប្រទេសមហាអំណាចចិន លោក លី ខេជាំង បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ ទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិថ្មី ។

ក្នុងលិខិតជាភាសាអង់គ្លេសរបស់ លោក លី ខេជាំង ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន, លោកនាយករដ្ឋមន្ត្រីចិន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវការអបអរសាទរ ប្រកបដោយភាពកក់ក្តៅ ជំនួសមុខឲ្យ​រដ្ឋាភិបាលចិន និងខ្លួនខ្ញុំផ្ទាល់​ ជូនចំពោះសម្តេចដែលបានឡើងកាន់តំណែងជា​ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទៅមុខ​ទៀត»

លោក លី ខេជាំង បានលើកឡើងទៀតថា ស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់សម្តេចតេជោ ប្រជាជនកម្ពុជា​បានទទួលនូវសមិទ្ធផល​នៃការអភិវឌ្ឍ​ដ៏ភ្ញាក់ផ្អើល ចំពោះមុខបុព្វហេតុ​នៃការកសាងជាតិ។ ភាគីចិន​ពិតជាមានក្តីរីករាយ ចំពោះសមិទ្ធផល​ទាំងអស់នេះនិងជឿជាក់ថា សម្តេចតេជោ នឹងបន្ត​ដឹកនាំ​ប្រជាជនកម្ពុជា ដើម្បីកសាងប្រទេស​មួយដែលរឹងមាំ និងថ្កុំថ្កើងរុងរឿង។

លោកនាយករដ្ឋមន្ត្រី លី ខេជាំង បានបញ្ជាក់ទៀតថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ពិតជាបានបង្ហាញ​យ៉ាងជាក់ច្បាស់ អំពីការផ្លាស់ប្តូរកម្រិត​ខ្ពស់​ទៅវិញទៅមក។ សមិទ្ធផល​នៃកិច្ចសហប្រតិបត្តិការ ​ប្រកបដោយផ្លែផ្កា និងកិច្ចសម្របសម្រួល​​ពហុវិស័យ ប្រកប​ដោយ​ភាពជិតស្និទ្ធបំផុត​​រវាងចិន និងកម្ពុជា។

លោក លី ខេជាំង បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំបានជួប និងពិភាក្សាជាមួយសម្តេចជាច្រើនលើក ហើយយើងបានបន្តរក្សានូវទំនាក់​ទំនងការងារដ៏ល្អ និងមិត្តផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅ។ ចំពោះមុនការប្រារព្ធខួបឆ្នាំទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា។ ខ្ញុំសូមយកវេលានេះធ្វើជាឱកាស ដើម្បីបន្តការងារជាមួយសម្តេច ក្នុងការបង្កើតចេញ​នូវសហគមន៍ ​ដែលមានការចែករំលែក​អនាគតរួមគ្នា​រវាងចិន និងកម្ពុជា ជាមួយនឹង​យុទ្ធសាស្ត្រដ៏គួរ​ឲ្យកត់សម្គាល់, ការផ្តល់ផលប្រយោជន៍​ទៅកាន់តំបន់ និងសន្តិភាព​សកលលោក, ស្ថិរភាព និងវិបុលភាព»

សូមជម្រាបថា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ក៏បានផ្ញើសារលិខិតមួយជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជារួចហើយ ក្នុងឱកាសដែលបន្តទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី០៦នេះ៕

បកប្រែក្រៅផ្លូវការ៖