នាយករដ្ឋមន្រ្តីអ៊ុយក្រែន ផ្ញើសារលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្រ្តីអ៊ុយក្រែន ផ្ញើសារលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី​

08/09/2018
(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Groysman នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ បានបន្តឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិថ្មី។

នៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានសរសេររៀបរាប់ថា៖ «តាងនាមឲ្យរដ្ឋាភិបាល​នៃប្រទេសអ៊ុយក្រែន និងខ្លួនខ្ញុំផ្ទាល់ សូមទទួលយកការចូលរួមអបអរសាទរដោយ​ស្មោះត្រង់​ពីរូបខ្ញុំ ចំពោះ​ការ​តែងតាំង​​របស់សម្តេច ក្នុងការបន្តកាន់មុខតំណែងនាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា»

នាឱកាសនេះផងដែរ ខ្ញុំសូមជូនពរ​សម្តេចឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុង​សកម្មភាពសំខាន់ៗនៃការដឹកនាំប្រទេស​ជាតិ ព្រមទាំង​ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួបតែសុខសន្តិភាព ក៏ដូចជាភាពរួបរួមគ្នា ព្រមទាំងវិបុលភាពតរៀងទៅ។

បកប្រែក្រៅផ្លូវការ៖