(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ (២រូប) និងអនុរដ្ឋលេខាធិការ (២រូប) សរុបចំនួន៤រូប នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន VOB News ទទួលបាននៅរសៀលថ្ងៃនេះ។
យោងតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា ឥស្សរជនជាន់ខ្ពស់ទំាំង៤រូបរួមមាន៖
ទី១៖ លោក ប៉ាល់ ច័ន្ទតារា មេធាវីរាជរដ្ឋាភិបាល ត្រូវបានតែងតាំងជារដ្ឋលេខាធិការ
ទី២៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ ត្រូវបានតែងតាំងជារដ្ឋលេធិការ
ទី៣៖ លោក គង់ វិមាន អភិបាលរងខេត្តព្រះវិហារ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ
ទី៤៖ លោក ឯក រដ្ឋ អតីតអនុរដ្ឋលេធិការក្រសួងកសិកម្ម ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ។
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យដូចខាងក្រោម៖
