វៀតណាម បោះលុយជាង១ពាន់លានដុល្លារ បញ្ជាទិញសព្វាវុធទំនើបៗ​ពីរុស្ស៊ី នៅចំពោះមុខការគំរាមកំហែងពីចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វៀតណាម បោះលុយជាង១ពាន់លានដុល្លារ បញ្ជាទិញសព្វាវុធទំនើបៗ​ពីរុស្ស៊ី នៅចំពោះមុខការគំរាមកំហែងពីចិន

08/09/2018
(ហាណូយ)៖ វៀតណាម បានដាក់ការបញ្ជាទិញ​សព្វាវុធនិងសេវាកម្មយោធា​ ពីប្រទេសរុស្ស៊ី ដែលមានតម្លៃសរុប​ជាង០១ពាន់លាន​ដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរុស្ស៊ី TASS ដកស្រង់ខ្លឹម​សារ​ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២១០៨។

ដំណឹងនៃការទិញ-លក់សព្វាវុធខាងលើនេះ បានលេចឡើង នាអំឡុងឱកាសដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong ទៅកាន់ប្រទេសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធ​ដ៏ធំបំផុត​របស់វៀតណាម។ ទោះជា​បែបនេះក្តី ពុំមានការបញ្ជាក់លម្អិតបន្ថែមទៀតនោះឡើយ ជុំវិញទិញសព្វាវុធនេះ។
ដោយឡែក នាពេលកន្លងមក វៀតណាម ក៏បានទិញ​នាវាមុជទឹកប្រភេទ Kilo ដ៏ទំនើប​ចំនួន០៦គ្រឿង រួមជាមួយ​នាវាចម្បាំង យន្តហោះ​ចម្បាំង និងបរិក្ខាយោធាមួយចំនួនទៀត ពីប្រទេសរុស្ស៊ីផងដែរ។

គួរជម្រាបថា ​អំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាម ត្រូវគេសង្កេតឃើញថា បានធ្វើការនាំចូលយ៉ាងសកម្មនូវ​សព្វាវុធ​​​ទំនើបៗគ្រប់ប្រភេទ នៅចំពោះមុខការកើនឡើងនៃឥទ្ធិពលរបស់ចិន ក្នុងការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ជាទីដែល​ប្រទេស​ជិតខាងទាំងពីរមាន​ទំនាស់ដ៏យូរអង្វែងជាមួយគ្នា ក៏ដូចជាជាមួយបណ្តាញប្រទេស​មួយចំនួនទៀត៕