លោក ដូណាល់ ត្រាំ ចង់ឲ្យ​​ក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតលើកាសែត New York Times ​ក្រោយការចុះផ្សាយអត្ថបទ​ដ៏រសើប​មួយ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ ចង់ឲ្យ​​ក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតលើកាសែត New York Times ​ក្រោយការចុះផ្សាយអត្ថបទ​ដ៏រសើប​មួយ​

08/09/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យក្រសួងយុត្តិធម៌​បើកការស៊ើបអង្កេតទៅលើ​សារព័ត៌មាន New York Times ក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទ​នយោបាយដ៏រសើបមួយនាសប្តាហ៍នេះ ដែលរៀបរៀងដោយ​មន្រ្តីរដ្ឋាភិ​បាលអាមេរិក​មិនបញ្ចេញអត្តសញ្ញាណម្នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ​សៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ដូណាល់ ត្រាំ បាននិយាយថា ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​​ លោក ជែហ្វ សេសសិន (Jeff Sessions) គួរតែ​បើកការស៊ើបអង្កេតទៅលើ​កាសែត New York Times ហើយវែករកមុខអ្នកសរសេរ ដែលនៅពី​ក្រោយ​​អត្ថបទចុះផ្សាយខាងលើ ព្រោះលោកជឿជាក់ថា វាគឺជាបញ្ហាសន្តិសុខជាតិយ៉ាងសំខាន់។
ជុំវិញរឿងនេះ New York Times បានចេញសេចក្តីថ្លែងការណ៍លើកឡើងថា ខ្លួនមានជំនឿជឿជាក់ថា ក្រសួងយុត្តិធម៌អាមេរិក នឹង​មិន​ចូលរួមក្នុងការរំលោភបំពានអំណាចរដ្ឋាភិបាលបែបនេះឡើយ។ ចំណែកអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌វិញ មិនបានបញ្ជាក់នោះទេ​ថា តើការស៊ើបអង្កេតអាចឬក៏មិនអាចនឹងកើតមានដែរឬយ៉ាងណានោះ។

គួរជម្រាបថា នៅក្នុងអត្ថបទចុះផ្សាយដ៏រសើបរបស់ New York Times អ្នកសរសេរមិនបញ្ចេញអត្តសញ្ញាណរូបនោះ បានរិះគន់យ៉ាង​ចាស់ដៃទៅលើ​ភាពជាអ្នកដឹកនាំ និងភាពអសីលធម៌​របស់លោក ត្រាំ ហើយបានបង្ហើបឲ្យដឹងថា ​នៅក្នុងសេតវិមាន គឺមានក្រុមមន្រ្តី​​​មួយ​​ចំនួន កំពុងខិតខំធ្វើការប្រឆាំងនឹងលោក ដូណាល់ ត្រាំ ជាសម្ងាត់។ ដោយឡែក ​បណ្តាទីប្រឹក្សាជាន់ខ្ពស់​​របស់ លោក ត្រាំ បាន​ចេញ​មុខបដិសេធថា មិនមានជាប់​ពាក់ព័ន្ធនឹងអត្ថបទនេះឡើយ៕