ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង​ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឋានៈស្មើ រដ្ឋមន្រ្តី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង​ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឋានៈស្មើ រដ្ឋមន្រ្តី

08/09/2018
(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅជាអនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆំាងគ្រឿងញៀន ឋានៈស្មើ រដ្ឋមន្រ្តី។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសលោក កៅ ខុនដារ៉ា ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានឡើងកាន់តំណែងជាស្នងការនគរបាលរាជធានី​ភ្នំពេញ នៅអំឡុងឆ្នាំ២០១២ ជំនួសតំណែងលោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ដែលត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ និងបន្ទាប់មកត្រូវតម្លើងជាអគ្គស្នងការរងនគរបាលជាតិ។
ជាការកត់សម្គាល់ ក្នុងរយៈពេល នៃការកាន់តំណែងប្រមាណ៦ឆ្នាំ របស់នាយឧត្តមសេនយ៍ ជួន សុវណ្ណ, លោកមានស្នាដៃជាច្រើនលើកិច្ចការរក្សាសន្តិសុខ សុវត្ថិភា ​និងសណ្តាប់ធ្នាប់សាធារណៈ តាមមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសផ្សេងៗ ក៏ដូចជា ការទប់ស្កាត់បាតុកម្ម កុប្បកម្ម និងកូដកម្មពីសំណាក់ការប្រឆាំងតវ៉ាពីក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលផ្សេងៗ ដែលមានចរិកបំផ្លាញរបៀបរៀបរយនៅក្នុងរាជធានីភ្នំពេញ។

ជាពិសេសនោះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ត្រូវបានគេមើលឃើញថា មានភារកិច្ចដ៏សំខាន់លើការទប់ស្កាត់ចលនាប្រឆាំង ដង្ហែក្បួនរបស់អតីត គណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតនៅឆ្នាំ២០១៣កន្លងទៅ ដែលបានធ្វើឲ្យបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈមានការព្រួយបារម្ភយ៉ាងខ្លាំង បើគ្មានវត្តមានឈរជើង របស់កងកម្លាំងនគរបាលទេនោះ៕a