ដំណឹងពី iPhone ជំនាន់ថ្មីនៅតែបន្តបែកធ្លាយឥតស្រាកស្រាន្ត ដោយម្ដងនេះលេចធ្លាយរូបរាង iPhone ប្រើប្រាស់អេក្រង់ LCD ជាមួយជម្រើសពណ៌ចំនួនបួនឯណោះ។
រូបភាពនៃពណ៌ទាំងបួនរបស់ iPhone ដែលប្រើប្រាស់អេក្រង់ LCD ទំហំ ៦,១ អ៊ីញ មានបង្ហាញពីពណ៌ក្រហម, ពណ៌មាស និងពណ៌ខៀវក្រមៅ។ មួយពណ៌ទៀតគឺពណ៌ផ្កាឈូក ដែលមានភ្ជាប់ជាមួយជើងស៊ីមដែលដាក់ស៊ីមបានពីរទៀតផង។ iPhone ស៊ីមពីរនេះរំពឹងថានឹងលក់ផ្ដាច់មុខតែនៅប្រទេសចិនប៉ុណ្ណោះ។
ស្មាតហ្វូនទាំងបួនទំនងជាប្រើប្រាស់តួខ្លួនផលិតឡើងពីសារធាតុអាលុយមីញ៉ូម និងស្រោបដោយកញ្ចក់ ហើយមើលលើឡេនកាមេរ៉ាហាក់មានទំហំធំជាងមុន។
Apple នឹងស្រាយចម្ងល់ទាំងឡាយដែលសេសសល់អំពី iPhone ជំនាន់ថ្មីទាំងបី នៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ ដោយនឹងមានការផ្សាយផ្ទាល់លើវិបសាយ Apple ផងដែរ៕
ប្រភព៖ GSMarena
