ក្រុមហ៊ុន Google នឹងប្រកាសបង្ហាញស្មាតហ្វូនជំនាន់ក្រោយ Pixel 3/Pixel 3 XL នាថ្ងៃទី ៩ តុលា ឆ្នាំ ២០១៨ នេះ ក្នុងទីក្រុង New York ខុសពីព្រឹត្តិការណ៍ឆ្នាំទៅធ្វើឡើងក្នុងទីក្រុង Mountain View រដ្ឋ California។
ផ្តល់ជូនឲ្យទស្សនាតាមរយៈការផ្សាយផ្ទាល់លើគេហទំព័រ YouTube ពោលគឺកាលបរិច្ឆេទនេះក្រោយជាង ៣០ ថ្ងៃធៀបនឹងការដាក់បង្ហាញ iPhone XS នាថ្ងៃទី ១២ កញ្ញាពីសំណាក់គូប្រជែងយក្ស Apple។
ចំពោះលក្ខណៈសម្បត្តិរំពឹងទុក Pixel 3 បន្តប្រើប្រាស់កាមេរ៉ាខាងក្រោយមួយគ្រាប់ដដែល តែអភិវឌ្ឍគុណភាពឲ្យប្រសើរជាងមុន ខណៈកាមេរ៉ាមុខភ្លោះពីរគ្រាប់មិនទាន់បង្ហើបទំហំមេហ្គាភិកសែល លាយឡំការបំពាក់ឈីបជំនាន់ក្រោយ Qualcomm Snapdragon 845 គាំទ្រមុខងារសាកថ្មឥតខ្សែ Qi Wirelss ដោយធុនតូច Pixel 3 ប្រើអេក្រង់ ៥,៥ អ៊ីញ កម្រិត ២ ១៦០ x ១ ០៨០ ភីកសែល នេះផ្អែកតាមព័ត៌មានបែកធ្លាយកន្លងមក៕
ប្រភព៖ GSMarena
