យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Samsung កំពុងញាប់ដៃញាប់ជើង ដើម្បីជំរុញការផលិត Galaxy S10 នឹងមានដល់ ៣ ស៊េរីផ្សេងគ្នាឲ្យបានទាន់ទីផ្សារ។ យ៉ាងណាមិញ ថ្មីៗនេះមានព័ត៌មានមកថា Galaxy S10+ ជាម៉ូឌែលថ្មីមួយទៀត អាចនឹងគាំទ្រអ៊ឺនធើណិតដល់ 5G។
ប្រភពដដែលបានបញ្ជាក់ថា ទោះជាអ៊ឺនធើណិត 5G នេះដែរនៅមិនទាន់មានពេញលេញសម្រាប់បណ្ដាប្រទេសនានា ប៉ុន្តែចំពោះកូរ៉េខាងត្បូងគឺគ្មានបញ្ហាទេ អីចឹងហើយទើបម៉ូឌែល S10+ អាចនឹងផលិតដាក់លក់ផ្ដាច់មុខ សម្រាប់តែនៅកូរ៉េខាងត្បូងប៉ុណ្ណោះ។
បើក្រឡេកទៅមើលព័ត៌មានបែកធ្លាយនានាជុំវិញ Galaxy S10+ នឹងអាចបំពាក់មកជាមួយកាមេរ៉ា ៣ ខាងក្រោយជាលក្ខណៈផ្តេក និងមានមុខងារពិសេសជាច្រើនទៀត៕
ប្រភព៖ PhoneArena
