​ចូល​និវត្តន៍​ពី​ Alibaba ដឹង​មហាសេដ្ឋី​ Jack Ma ចង់​ទៅ​ធ្វើ​អ្វី​វិញ​អត់? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ចូល​និវត្តន៍​ពី​ Alibaba ដឹង​មហាសេដ្ឋី​ Jack Ma ចង់​ទៅ​ធ្វើ​អ្វី​វិញ​អត់?

09/09/2018
ប្រធាន​ក្រុមហ៊ុន Alibaba ដែល​បាន​បង្កើត និង​អភិវឌ្ឍ​វា​ឱ្យ​ទៅ​ជា​ក្រុមហ៊ុន ទូទាត់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ឌីជីថល​ធំ​បំផុត​មួយ​នៅ​លើ​ពិភព​លោក កំពុង​មាន​ផែនការ​វិល​ត្រឡប់​ មក​រក​ភាព​ដែល​ស្រឡាញ់​មនុស្ស​ជាតិ​វិញ។
សារព័ត៌មាន​ Sputnik ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៨ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា លោក Jack Ma ជា​អតីត​សាស្ត្រាចារ្យ ផ្នែក​ពាណិជ្ជ​កម្ម​អន្តរជាតិ និង​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ម្នាក់​នោះ គឺ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៤០ ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​លោក​ត្រៀមខ្លួន ចាក​ចេញ​ពី​ការ​កាន់កាប់​ក្រុមហ៊ុន និង​​លះ​បង់​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដើម្បី​បង្កើត​មូលនិធិ​មួយ​នៅ​ក្នុង​នាម​គាត់ ដោយ​ផ្ដោត​លើ​ការ​អប់រំ។
នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយទូរទស្សន៍ Bloomberg TV ​លោក Jack Ma បាន​និយាយ​ថា ៖ "ខ្ញុំ​គិត​ថា​នៅ​ថ្ងៃ​ណា​មួយ ហើយ​នៅ​ពេល​ឆាប់ៗ ខ្ញុំ​នឹង​ត្រលប់​ទៅ​បង្រៀន​វិញ។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ ជាង​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ របស់​ក្រុមហ៊ុន ​Alibaba "៕​




ប្រភព៖ ដើមអម្ពិល