ប្រទេសចិន​នឹងបើកយុទ្ធនាការ​ពេញមួយខែ ដើម្បីអប់រំ​មនុស្សទូទៅ​ឲ្យចេះគោរពចាស់ទុំ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេសចិន​នឹងបើកយុទ្ធនាការ​ពេញមួយខែ ដើម្បីអប់រំ​មនុស្សទូទៅ​ឲ្យចេះគោរពចាស់ទុំ!

08/09/2018
(ប៉េកាំង)៖ យុទ្ធនាការដ៏ប្រពៃមួយនឹងត្រូវបើកដំណើរការក្នុងពេលឆាប់ៗនេះ ដោយ​មានរយៈពេលរហូតដល់ទៅមួយខែឯណោះ ដើម្បី​លើក​ទឹកចិត្ត និងអប់រំមនុស្សទូទៅ​ឲ្យចេះឲ្យតម្លៃ និងគោរពចាស់ទុំនៅក្នុងសង្គមចិនទាំងមូល។ នេះបើតាមការការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
យុទ្ធនាការ​ខាងលើ​នឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី០១ ដល់ទៅ ទី៣១ ខែតុលាខាងមុខ ក្រោមគោលដៅ​​រំលេចឡើងនូវសារៈសំខាន់ ​នៃ​ការ​គោរពក៏ដូច​ជាស្រឡាញ់​​ចាស់ទុំ ព្រមទាំងជំរុញ​ឲ្យមនុស្សទូទៅបង្កើន​ការយល់ដឹង អំពី​ការឈាន​ចូលដល់វ័យចំណាស់​ផងដែរ។ ក្នុង​អំឡុង​​យុទ្ធ​នាការនេះ អាជ្ញាធរ និងសហគមន៍នានា​នឹងត្រូវជំរុញ​លើកទឹកចិត្តឲ្យ​​បង្កើតឡើង​នូវ​សកម្មភាពអប់រំ​ផ្សេងៗ ព្រមទាំង​ចុះ​សួរ​សុខ​ទុក​​​​​ជន​ចាស់ជរា និងជួយចាស់ៗ​​​ការពារសិទ្ធិរបស់​ពួកគាត់ ខណៈ​មនុស្ស​គ្រប់រូបគួរតែផ្តល់​ការគោរព​​ចាស់ទុំ នៅ​ពេល​បំពេញ​​កាតព្វ​កិច្ច​​ប្រចាំថ្ងៃ​របស់​ខ្លួន។
គួរជម្រាបថា នាឱកាសនោះ​ផងដែរ អាជ្ញាធរនឹងចេញប្រតិបត្តិការ​បង្កា្របទៅលើ​​អំពើឆបោកតាម​​ប្រព័ន្ធអ៊ីធើណែត ដែលមាន​គោល​ដៅ​ទៅលើជនចាស់​ជរាថែមទៀត​ផង៕