សហរដ្ឋអាមេរិក​ចាប់ដៃជាមួយ​អេមីរ៉ាត់អារ៉ាប់រួម ដើម្បីបង្កើន​អំណាចយោធា​នៅ​មជ្ឈិមបូព៌ា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក​ចាប់ដៃជាមួយ​អេមីរ៉ាត់អារ៉ាប់រួម ដើម្បីបង្កើន​អំណាចយោធា​នៅ​មជ្ឈិមបូព៌ា!

08/09/2018
(ឌូបៃ)៖ ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម (UAE) និង​សហរដ្ឋអាមេរិក កំពុងព្យាយាម​ពង្រឹងទំនាក់ទំនងលើ​វិស័យយោធា នៅក្នុង​ឱកាស​​ជួប​មុខ​គ្នា​រវាង​​​អគ្គបញ្ជាការរង​នៃ​កងកម្លាំងប្រដាប់អាវុធ​​ UAE និងប្រមុខការពារជាតិ​អាមេរិក នាថ្ងៃសុក្រ​សប្តាហ៍នេះ។ នេះបើតាម​ការដក​ស្រង់​ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
ព្រះអង្គម្ចាស់ ហ្សេក ម៉ូហាំម៉េដ ប៊ីន ហ្សាយ៉េដ អាល់ណាយ៉ាន (Sheikh Mohamed bin Zayed Al Nahyan) ដែលជាអគ្គបញ្ជាការ​រងនៃ​កងកម្លាំងប្រដាប់​អាវុធ​​ UAE និង​ជាព្រះរាជ​ទាយាទ​​របស់​អេមីរ៉ាត់អារ៉ាប់រួម បានទទួលជួប​ពិភាក្សាជាមួយរដ្ឋមន្រ្តី​ការបរទេសអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ដែលបានមក​ធ្វើដំណើរ​ទស្សន​កិច្ច​នៅឯរដ្ឋធានី អាប៊ូដាប៊ី (Abu Dhabi)។
គួរជម្រាបថា ក្នុងកិច្ចជួបពិភាក្សា​ខាងលើ ​ព្រះអង្គម្ចាស់ Mohamed bin Zayed និងលោក Mattis បានពិភាក្សាអំពី​​​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ទាក់ទិននឹងវិស័យយោធា​ក៏ដូចជា​ការពារជាតិ៕