កំពូលមហាសេដ្ឋីចិន​លោក Jack Ma ប្រកាសថានឹងចូលនិវត្ត​​ពីក្រុមហ៊ុនយក្ស Alibaba នៅសប្តាហ៍ក្រោយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កំពូលមហាសេដ្ឋីចិន​លោក Jack Ma ប្រកាសថានឹងចូលនិវត្ត​​ពីក្រុមហ៊ុនយក្ស Alibaba នៅសប្តាហ៍ក្រោយ!

08/09/2018
(ហុងកុង)៖ សហស្ថាបនិក​​នៃ​ក្រុមហ៊ុន Alibaba លោក ចេក ម៉ា (Jack Ma) បានប្រកាសថា រូបលោកបានគ្រោង​នឹង​ចូលនិវត្តពីក្រុមហ៊ុន​​​លក់​ទំនិញ​​​តាមអនឡាញ​ដ៏ធំសម្បើម​នៅប្រទេសចិន​នេះ នាថ្ងៃចន្ទដើម​សប្តាហ៍​ក្រោយ ដើម្បីបង្វែរការយកចិត្តទុកដាក់ ​ទៅលើ​ការបង្កើតមូល​និធិ​សប្បុរសធម៌​ទាក់ទិននឹង​វិស័យ​អប់រំវិញ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​សារព័ត៌មានអាមេរិក New York Times នៅព្រឹក​ថ្ងៃ​​​សៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
ដោយឡែក​លោក Ma បានបញ្ជាក់ថា រូបលោកនឹងបន្ត​ស្ថិតក្នុងគណៈប្រឹក្សាភិបាល​របស់ Alibaba ក៏ដូចជា​នឹង​បន្ត​​ផ្តល់​អនុ​សាសន៍​​​ក្នុង​​​កិច្ច​ការ​​​គ្រប់គ្រង​ក្រុមហ៊ុននេះ​ដដែល។ លោក Jack Ma ដែលនឹងឈាន​ចូលវ័យ ៥៤ឆ្នាំ នាថ្ងៃចន្ទ​សប្តាហ៍​ក្រោយនេះ បានចាប់ផ្តើម​​ក្រុម​ហ៊ុន​ Alibaba ឡើងកាល​ពីឆ្នាំ១៩៩៩ ហើយកសាងវា​ឲ្យក្លាយជាក្រុមហ៊ុន​​ផ្នែកបច្ចេកវិទ្យា​ដ៏ធំបំផុតមួយនៅ​លើពិភពលោក ដែលបាន​ជួយ​​ប្រែក្លាយ​​របៀបដែល​ប្រជាជនចិន​ទិញទំនិញ ​និងទូទាត់​ថវិកា​។
គួរជម្រាបថា បច្ចុប្បន្ន​ក្រុមហ៊ុន Alibaba មាន​តម្លៃសរុប ​៤២០ពាន់លានដុល្លារ ហើយលោក Ma ​ដែល​ធ្លាប់​ជាគ្រូបង្រៀន​ភាសាអង់គ្លេស​ម្នាក់​ផង​ដែរ​​នោះ មានភាគហ៊ុន​៦.៤ភាគរយ​នៅក្នុងនោះ ដែល​ជាហេតុធ្វើឲ្យទ្រព្យសម្បត្តិ​របស់លោកមានតម្លៃ​ជាង ៤០ពាន់លានដុល្លារ និង​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ​ជាងគេ​បង្អស់​​នៅ​ក្នុងប្រទេស​​ចិន​៕