អតីតជំនួយការលោក ដូណាល់ ត្រាំ ត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន១៤ថ្ងៃ ពីបទនិយាយកុហក FBI - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អតីតជំនួយការលោក ដូណាល់ ត្រាំ ត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន១៤ថ្ងៃ ពីបទនិយាយកុហក FBI

08/09/2018
(វ៉ាស៊ីនតោន)៖ អតីតជំនួយការ​លោក ដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការ​ឃោសនារក​សំឡេងឆ្នោតកាល​ពីឆ្នាំ២០១៦ គឺលោក ចន ផាផាដូផូលូស (George Papadopoulos) ត្រូវបានតុលាការ​អាមេរិកកាត់ទោសដាក់ពន្ធនាគារចំនួន ១៤ថ្ងៃ ពីបទនិយាយកុហក​ក្រុមស៊ើបអង្កេត​ក្នុងករណីចោទប្រកាន់ថា រុស្ស៊ីបាន​លូកលាន់​កិច្ចការ​បោះឆ្នោត។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
ក្រោយទោស​ជាប់ពន្ធនាគារចំនួន ១៤ថ្ងៃ លោក Papadopoulos វ័យ ៣១ឆ្នាំ នឹងត្រូវដោះលែង​​ឲ្យនៅក្រៅឃុំរយៈពេល​មួយឆ្នាំ, បម្រើការងារ​សាធារណរយៈពេល ២០០ម៉ោង និងបង់ប្រាក់​ពិន័យ ៩,៥០០ដុល្លារ។ លោកគឺជា​​អតីតជំនួយការ​លោក ត្រាំ ដំបូងហើយដែល​ត្រូវបានតុលាការ​អាមេរិក ផ្តន្ទាទោសដាក់​ពន្ធនាគារ​​នៅក្នុងការ​ស៊ើបអង្កេត​ដឹកនាំដោយ​រដ្ឋអាជ្ញាពិសេសលោក រ៉ូប៊ឺត មូល្លឺ (Robert Mueller)។
គួរបញ្ជាក់ថា លោក Papadopoulos ត្រូវបាន​តុលាការចោទប្រកាន់​កាលពីខែតុលា ឆ្នាំ២០១៧ ដោយសារតែ​លោកបានផ្តល់ចម្លើយ​កុហក ទៅដល់ស្ថាប័ន​ស៊ើបអង្កេត​សហព័ន្ធ FBI អំពី​ពេលវេលា និងការធ្វើទំនាក់ទំនង​ដែលអាចទៅរួចរវាងអតីត​ជំនួយការលោក ដូណាល់ ត្រាំ និងមន្ត្រីរុស្ស៊ីកាលពីឆ្នាំ២០១៦។ មុនការ​កាត់ទោស​អតីតជំនួយការ​លោក ត្រាំ រូបនេះក៏បានបង្ហាញការសុំទោស ចំពោះការប្រព្រឹត្ត​ខុសរបស់​លោកផងដែរ​នៅក្នុងអគារតុលាការ នៃរដ្ឋធានីវ៉ាស៊ីនតោន៕