លោក ហ៊ុន ម៉ានី ត្រូវបានតែងតាំងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា សម្រាប់អាណត្តិទី៦ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន ម៉ានី ត្រូវបានតែងតាំងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា សម្រាប់អាណត្តិទី៦

06/09/2018
(ភ្នំពេញ)៖ បន្ទាប់ពីជាប់ឆ្នោតជាតំណាងរាស្រ្តចំនួន២អាណត្តិជាប់ៗគ្នា ពេលនេះ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភាសម្រាប់អាណត្តិទី០៦ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។

សម្រាប់អាណត្តិទី៥ កន្លងទៅនេះ លោក ហ៊ុន ម៉ានី មានតួនាទីជាសមាជិកសភា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
លោក ហ៊ុន ម៉ានី កើត​នៅ​ថ្ងៃ​ទី​​​២៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៨២។ លោកជាកូន​ទី៤របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា។ លោកធ្លាប់ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ និងសហរដ្ឋអាមេរិក​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រហូតដល់​ឆ្នាំ២០០៥ និងបញ្ចប់ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលីផងដែរ។

ចន្លោះពី ២០០៩-២០១០ លោក ហ៊ុន ម៉ា​នី ដែល​ពេលនោះមាន​តួនាទី​ជា​ជំនួយការ សម្តេចតេជោ ហ៊ុន សែន ក៏បាន​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ក្នុង​សហរដ្ឋអាមេរិក ផ្នែក​សន្តិសុខ​ជា​យុទ្ធសាស្ត្រ (Strategic security study) ដែលជា​ការសិក្សា​ផ្តោតលើ​ការប្រឆាំង​អំពើ​ភេរវកម្ម ថែមទៀត៕