លោក ស សុខា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា រដ្ឋលេខាធិការក្រសួងអប់រំ សម្រាប់អាណត្តិទី៦ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ស សុខា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា រដ្ឋលេខាធិការក្រសួងអប់រំ សម្រាប់អាណត្តិទី៦

06/09/2018
(ភ្នំពេញ)៖ លោក ស សុខា អតីតតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៅអាណត្តិទី៥ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងទៅជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អាណត្តិទី៦។
នេះជាការប្រកាសឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងក្នុង​បើកកិច្ចប្រជុំ​រៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន សមាជិកសភាដែលត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាដើមនោះ ត្រូវលាលែងពីសមាជិកសភា។

សូមជម្រាបថា សម្រាប់អាណត្តិទី៥កន្លងទៅនេះ លោក ស សុខា មានតួនាទីជាសមាជិកសភា តំណាងរាស្ដ្រគណបក្សប្រជាជកម្ពុជាមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង និងខេត្តបាត់ដំបង៕​