ក្រសួង​អប់រំ៖ លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប នឹងលើកពេលមកប្រកាសថ្ងៃទី០៩ និងទី១០​ ខែកញ្ញាវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួង​អប់រំ៖ លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប នឹងលើកពេលមកប្រកាសថ្ងៃទី០៩ និងទី១០​ ខែកញ្ញាវិញ

06/09/2018
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និង​កីឡា នៅថ្ងៃទី០៦ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ការ​​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប)​ នឹងត្រូវលើកយកមកប្រកាស នៅ​​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដោយឡែកសម្រាប់មណ្ឌលផ្សេងទៀត នឹងប្រកាសលទ្ធផលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ដំបូងឡើយក្រសួងអប់រំ គ្រោងនឹងប្រកាសលទ្ធផលការប្រឡងសញ្ញាបត្របាក់ឌុប នៅថ្ងៃទី១១ និង ១២ ខែកញ្ញា ប៉ុន្តែពេលនេះត្រូវបានកែសម្រួលមុនពេលកំណត់មួយថ្ងៃ។ ការប្រកាសលទ្ធផលមុន​កាលបរិច្ឆេទ​កំណត់ ​ដោយ​សារ​ដំណើរ​​ការ​កំណែនិង​ដំណើរ​ការ​ស្រង់បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុតាម​ប្រព័ន្ធ​កុំព្យូទ័រ ​​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​តម្លាភាព​ប្រកប​ដោយ​ស្មារតី​យក​ទុក​ដាក់​ និងទទួលខុសត្រូវខ្ពស់​ពី​សំណាក់​ប្រធាន​ អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់​ព័ន្ធ៕

សូមជម្រាបថា លទ្ធផលនៃការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ ក៏មានផ្សាយតាម​រយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ក្រសួង​អប់រំផងដែរ​ Facebook.com/moeys.gov.kh៕