ឱក សុគន្ធកញ្ញា កាក់​កប​ខ្លាំង ខណៈ​កំពុង​ក្ដោប​ក្តាប់​ ស្ពត​ពាណិជ្ជកម្ម​​ធំ​មួយ​ទៀត ក្នុង​ដៃ​! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឱក សុគន្ធកញ្ញា កាក់​កប​ខ្លាំង ខណៈ​កំពុង​ក្ដោប​ក្តាប់​ ស្ពត​ពាណិជ្ជកម្ម​​ធំ​មួយ​ទៀត ក្នុង​ដៃ​!

05/09/2018
(ភ្នំពេញ)៖ ​កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញាក្រោយជោគជ័យលើវីស័យចម្រៀង  រហូតមកទល់នឹងបច្ចុប្បន្ននេះ នាងហាក់ក្តាប់បានប្រជាប្រិយភាព ​យ៉ាងណែនពេញដៃ ហើយកេរ្តិ៍ឈ្មោះរបស់នាង ត្រូវបានល្បីសុះសាយទូទាំងប្រទេស និងធ្លាយដល់បរទេសទៀតផង​។
យ៉ាងណាមិញ ទន្ទឹមនឹងប្រជាប្រិយភាព ព្រមទាំងមានកេរ្តិ៍ឈ្មោះបោះសំឡេង នៅក្នុងសង្គមសិល្បៈ គេសង្កេតឃើញ ឱក សុគន្ធកញ្ញា ក៏ក្ដោបក្ដាប់បានការថតស្ពតពាណិជ្ជកម្មធំៗក្នុងដៃ​ច្រើន ជាបន្តបន្ទាប់។

ជាក់ស្ដែង ក្រៅពីក្លាយជាអ្នកតំណាងឲ្យផលិតផលទូរស័ព្ទមួយ និងផលិតផលផ្សេងៗជាច្រើនទៀត​ ឱក សុគន្ធកញ្ញា បានក្ដាប់បានស្ពតធំមួយទៀតហើយ ពោលគឺក្លាយជាអ្នកតំណាងរ បស់ផលិតផល ថែរក្សា​សម្រស់ POND'S ។ យ៉ាងណាមិញ មានការលើកឡើងថា ស្ពតពាណិជ្ជកម្មមួយនេះ កញ្ញា ឱក សុគន្ធកញ្ញា ទទួលបានតម្លៃខ្លួនខ្ពស់ មិនធម្មតាឡើយ។
ជាការកត់សម្គាល់ គេតែងតែសង្កេតឃើញថា ក្រុមហ៊ុនផលិតផលធំៗ ភាគច្រើន ធ្វើការជ្រើសរើស​យកតារាចម្រៀងល្បីៗ ដែលមានដូចជា​អ្នកនាង ពេជ្រ សោភា ជាដើម ជាពិសេសនោះ គឺ​កញ្ញា ឱក សុគន្ធកញ្ញា តែម្ដង យកមក​ធ្វើជាតំណាងផលិតផល របស់ក្រុមហ៊ុន បើទោះបីជាតម្លៃខ្លួនរបស់ពួកគេខ្ពស់ខ្លាំងក៏ដោយ​៕