អ្នកចាំទី Schmeichel បាន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Leicester រហូត​ដល់​ឆ្នាំ​២០២៣ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកចាំទី Schmeichel បាន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Leicester រហូត​ដល់​ឆ្នាំ​២០២៣

05/09/2018
(ក្រុងឡុងដ៍)៖ កីឡាករចាំទី Kasper Schmeichel បានបន្តចុះកិច្ចសន្យាថ្មីជាមួយក្លឹបកញ្ជ្រោងខៀវ Leicester City រហូតដល់ឆ្នាំ២០២៣ ដែលកំពុងលេងនៅក្នុងក្របខណ្ឌអង់គ្លេស Premier League ក្នុងខណៈកិច្ចសន្យាថ្មីនេះ ត្រូវបានធ្វើឡើងនាថ្ងៃសៅរ៍ ទី0១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងឡុងដ៍តែម្តង។
អ្នកចាំទីសញ្ជាតិដាណឺម៉ាក Kasper Schmeichel បច្ចុប្បន្នមានវ័យ ៣១ឆ្នាំ ត្រូវបាន Leicester ទិញពីក្លឹប Leed United កាលពីឆ្នាំ២០១១ ក្នុងតម្លៃខ្លួន ១.៣លានដុល្លារ ដោយបានជួយឲ្យក្លឹបកញ្ជ្រោងខៀវមួយនេះ ឈ្នះជើងឯក Premier League បាន១ដងកាលពីរដូវកាលឆ្នាំ២០១៥-២០១៦ និងពានពានរង្វាន់ EFL Championship បាន១ដងដែរ។
កីឡាករចាំទីក្នុងក្រុមជម្រើសជាតិដាណឺម៉ាក Schmeichel បានចូលលេងឲ្យ Leicester City ចំនួន ៣៥ប្រកួតកាលពី រដូវកាលមុន ខណៈក្លឹបបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៩ ដោយរកបាន ៤៧ពិន្ទុ ក្នុងចំណោម ៣៨ប្រកួត៕