FIFA​ ជ្រើស​យក​អ្នក​ចាំទី​ Schmeichel​ ប្រជែង​យក​ពាន​អ្នក​ចាំទី​ល្អប្រចាំ​ឆ្នាំ ​ជាមួយ​ Courtois​ និង​ Lloris - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

FIFA​ ជ្រើស​យក​អ្នក​ចាំទី​ Schmeichel​ ប្រជែង​យក​ពាន​អ្នក​ចាំទី​ល្អប្រចាំ​ឆ្នាំ ​ជាមួយ​ Courtois​ និង​ Lloris

05/09/2018
(ស្វីស)៖ កីឡាករ Kasper Schmeichel អ្នកចាំទីសញ្ជាតិដាណឺម៉ាក និងបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Leicester City ដែលមានកម្ពស់ ១.៩០ម៉ែត្រ វ័យ ៣១ឆ្នាំបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដែលត្រូវបាន FIFA ជ្រើសរើស ដើម្បីដណ្តើមពានរង្វាន់អ្នកចាំទីល្អបំផុតប្រចាំឆ្នាំ២០១៨ (The Best FIFA Goalkeeper) ក្នុងចំណោម៣នាក់ចុងក្រោយជាមួយ Thibaut Courtois និង Hugo Lloris កាលពីពេលថ្មីនេះ។
កំណត់ត្រារបស់ Schmeichel កាលនៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះរួមមាន៖
១៖ សង្គ្រោះការស៊ុតបញ្ជូលទី ពីក្រុមដទៃបាន ៩១% គិតត្រឹមស៊ុតចំគោលដៅ
២៖ សង្គ្រោះបាល់ ១១ម៉ែត្រ (ប៉េណាល់ទី) បាន ៣ដង នៅវគ្គ១៦ក្រុមចុងក្រោយ ពេលប្រកួតជាមួយក្រូអាត ដែលជាក្រុមរងជើងឯក World Cup។
៣៖ បានបង្កើតកំណត់ត្រាសម្រាប់ប្រទេសដាណឺម៉ាក មិនឲ្យមានការស៊ុតបញ្ចូលទី រហូតដល់ទៅ ៥៧២នាទី។
គួរបញ្ជាក់ផងដែរថា Schmeichel គឺជាកូនប្រុសរបស់អតីតអ្នកចាំទីឆ្នើម Peter Schmeichel ដែលមានប្រវត្តិជោគជ័យធំបំផុត​នៅក្នុងលីគកំពូលអង់គ្លេស ក្នុងក្លឹប Manchester United ដែលបានចំណាយលេងឲ្យ ក្លឹបនេះ ៨ឆ្នាំ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Sir-Alex Ferguson ដោយធ្លាប់ឈ្នះពាន Premier League ៥ដង ពាន FA Cup ៣ដង ពាន League Cup ម្តង និង UEFA Champions League បានម្តងដែរ ខណៈ Schmeichel ក៏ធ្លាប់ឈ្នះពាន Premier League ដូចគ្នា ជាមួយឳពុកនៅទឹកដីអង់គ្លេសនោះដែរ៕