ម៉េង កែវពេជ្ជតា ចាត់​ទុក​ការ​ទម្លាយ​ព័ត៌មាន ដណ្ដើម​ប្ដី​គេ​នៅ​បារាំង ជា​ការ​បំភ្លើស​គ្មាន​ការ​ពិត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ម៉េង កែវពេជ្ជតា ចាត់​ទុក​ការ​ទម្លាយ​ព័ត៌មាន ដណ្ដើម​ប្ដី​គេ​នៅ​បារាំង ជា​ការ​បំភ្លើស​គ្មាន​ការ​ពិត

05/09/2018
(ភ្នំពេញ)៖ ថ្មីៗនេះ មានការបែកធ្លាយព័ត៌មាន ដ៏រសើបជុំវិញករណីរបស់កំពូលតារាចម្រៀង ជើងចាស់ប្រចាំប្រទេសកម្ពុជា គឺអ្នកនាង ​ម៉េង កែវពេជ្ជតា ខណៈមានការទម្លាយ និងចោទប្រកាន់ថា តារាស្រីរូបនេះបានលួចលាក់មាន ទំនាក់ទំនងស្នេហាជាមួយបុរស អាណិកជន​ខ្មែរនៅបារាំងម្នាក់ រហូតឈានដល់ការបំបែកបំគ្រួសារ របស់ពួកគេទៀតផង។
ការបែកធ្លាយដំណឹង ដ៏រសើបខាងលើនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ចំពោះរឿងរ៉ាវដែលថា តារាចម្រៀង​ អ្នកនាង ម៉េង កែវពេជ្ជតា ជាបុគ្គលម្នាក់ចូលជ្រៀតជ្រែក និងបំផ្លាញសុភមង្គល​គ្រួសាររបស់គេ​។ ម្យ៉ាងទៀត ប្រភពក៏បានលើកឡើងថា អ្នកនាង ​​ម៉េង កែវពេជ្ជតា មិនត្រឹមតែជាដំបៅក្នុងបេះដូង គ្រួសារជនរងគ្រោះប៉ុណ្ណោះទេ គឺនាងថែមទាំងធ្វើឲ្យក្មេងស្រីម្នាក់ ​កំព្រាឪពុកទៀតផង។
ស្របពេលដែលមានការផ្សព្វផ្សាយព័ត៌មាន រហូតក្លាយជាប្រធានបទក្តៅ និងមន្ទិលរបស់ទស្សនិកជន អ្នកគាំទ្រនោះ ​ដោយមិនបង្អង់យូរសាមីខ្លួន អ្នកនាង ម៉េង កែវពេជ្ជតា ដែលរងការចោទប្រកាន់ភ្លាមៗនេះ បានចេញមុខប្រតិកម្ម ធ្វើការច្រានចោលទាំងស្រុង និងចាត់ទុកបុគ្គល ដែលទម្លាយដំណឹងនេះថា ជាមនុស្សគ្មានចំណេះដឹង និងបង្ហាញពីចេតនាចង់បំផ្លាញ សេចក្តីសុខ ឬភាពថ្លៃថ្លូររបស់ខ្លួន។
អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយថា «អស់ពីចោទថាក្បត់ជាតិ មកចោទថា យកប្តីគេម្តង ចាំមើលនៅមានអ្វីឲ្យចោទទៀត​? ម៉េចចង់បំផ្លាញឲ្យរាបដល់ដីតែម្តងមែន? សប្បាយណាស់ឬ ដែលបានបំផ្លាញខ្មែរ? សប្បាយណាស់មែនទេ ដែលឃើញអ្នកសិល្បៈដួលរលំបន្តគ្នា​? ​សប្បាយចិត្តខ្លាំងណាស់មែនទេ ដែលបានមួលបង្កាច់បង្ខូចកិត្តិយស អ្នកដទៃ?»