មេដឹកនាំអាល្លឺម៉ង់៖ កិច្ចចរចា​ដកចក្រភពអង់គ្លេស​ចេញពី​សហភាពអឺរ៉ុប អាចនឹង​ត្រូវ​ជាប់គាំង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេដឹកនាំអាល្លឺម៉ង់៖ កិច្ចចរចា​ដកចក្រភពអង់គ្លេស​ចេញពី​សហភាពអឺរ៉ុប អាចនឹង​ត្រូវ​ជាប់គាំង!

05/09/2018
(ប៊ែរឡាំង)៖ អធិការបតី​អាល្លឺម៉ង់​លោកស្រី អេនជែឡា មឺគែល (Angela Merkel) បានលើកឡើងថា កិច្ចចរចា​ស្តីពី​ដំណើរ​ការ​​ដក​ខ្លួន​របស់​ចក្រភព​អង់​គ្លេស ចេញពី​សហភាពអឺរ៉ុប (EU) ឬ Brexit អាចនឹង​ត្រូវជាប់គាំង។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
លោកស្រី Merkel ដែលនាពេល​កន្លងមកនេះ​ ពុំសូវជាបាន​លូកដៃ ឬក៏និយាយពាក់ព័ន្ធជាមួយ​កិច្ចចរចា​រវាង EU និងអង់គ្លេស​នោះ​ បានថ្លែងថា លោកស្រីមិន​ចង់ឃើញកិច្ចចរចាទាំងនេះ​ទទួលបរាជ័យឡើយ ប៉ុន្តែក៏មិនអាច​មានការធានាបាន​ទាំងស្រុងថា វានឹង​​មិន​កើត​​ឡើង​​នោះ​ដែរ ព្រោះ​ថា​ មិនទាន់ឃើញ​មានលទ្ធផល​ជាក់លាក់អ្វីមួយ​នៅឡើយ។
គួរជម្រាបថា កិច្ចចរចាជុំចុងក្រោយ​បំផុតជុំវិញបញ្ហានេះ បានដាក់​ចេញថា សហភាពអឺរ៉ុប ត្រូវការ​សេចក្តីថ្លែងការណ៍​ដកខ្លួនចេញ​មួយ ដែលនឹង​ចែង​ពាក់ព័ន្ធ​នឹងសិទ្ធិ​​របស់ពលរដ្ឋ EU ព្រមទាំង​​ប្រាក់លែង​លះ​ពី EU ចំនួន ៣៩ពាន់លានផោន (៥០ពាន់លានដុល្លារ) រួមនិង​​បទបញ្ញត្តិថ្មី​សម្រាប់ព្រំដែនរបស់អៀរឡង់ ក៏ដូចជា​សេចក្តីប្រកាស​ផ្នែកនយោបាយ ដែលស្តីពី​កិច្ចព្រមព្រៀង​នាពេលអនាគត ឲ្យបាន​នៅ​ខែវិច្ឆិកាខាងមុខ​យ៉ាងយូរ។
EU និងចក្រភព​អង់គ្លេស នៅមានឱកាសមួយចំនួន​ទៀតដើម្បីសម្រេចកិច្ច​ព្រមព្រៀង ក្នុងខែកញ្ញានេះ​នៅអូទ្រីស ព្រមទាំងនៅ​​ខែតុលា​។ ដោយឡែកសម្រាប់​ការពិភាក្សានៅ Chequers កាលពីប៉ុន្មាន​ខែមុនវិញ គឺបានទទួល​ការស្វាគមន៍យ៉ាងកក់ក្តៅ​ ពីសំណាក់សហភាព​អឺរ៉ុប ប៉ុន្តែបាន​រងការរិះគន់យ៉ាងណាស់​ដៃ ពី​ក្រុមមន្រ្តីក្នុងជួរ​រដ្ឋាភិបាល​អង់គ្លេស រហូតធ្វើឲ្យមន្រ្តី​​​មួយចំនួនរបស់​លោកស្រី Theresa May ​​បានសម្រេច​លាលែង​ពីតំណែង។

ចក្រភពអង់គ្លេស​មានគោលដៅ ក្នុងការដកខ្លួនចេញឲ្យផុតពីសហភាព​អឺរ៉ុប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ដោយឡែក EU បាន​​​គ្រោងបើក​កិច្ចប្រជុំពិសេស​មួយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងករណីដែល​ពុំមានកិច្ចព្រមព្រៀង​ណាមួយ ត្រូវសម្រេចបាន​នាអំឡុង​កិច្ច​ចរចាក្នុងខែ​កញ្ញានេះ និងនៅខែតុលា​ខាងមុខ៕