ចំណែកលោក Steve Jobs បិតាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទី១លើលោក អាមេរិក ក៏បានបង្ហាញវិធីលើកទឹកចិត្តផងដែរ ដោយលោកបានយក "សេចក្ដីស្លាប់" មកធ្វើជាថ្នាំប៉ូវបំប៉នគំនិត និងទឹកចិត្តខ្លួនប្រឆាំងភាពបរាជ័យ មុនក្លាយជាបុគ្គលម្នាក់ខ្លាំងផ្នែកបច្ចេកវិទ្យា។
មេបច្ចេកវិទ្យាកើតនៅទីក្រុង San Francisco រដ្ឋ California បាននិយាយយ៉ាងដូច្នេះ៖ "ត្រូវចងចាំថា ការស្លាប់របស់ខ្ញុំ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ គឺជាកម្លាំងសំខាន់បំផុតដែលខ្ញុំធ្លាប់ជួប និងជួយឱ្យខ្ញុំសម្រេចចិត្តធ្វើរឿងធំៗក្នុងជីវិត។
បើតាមលោក Steve Jobs ការស្លាប់គ្មានអ្វីគួរឱ្យត្រូវខ្លាចទេ ហើយលោកបានហៅសេចក្ដីស្លាប់ថា ជា "ការបង្កើតដ៏ល្អបំផុតតែមួយគត់នៅក្នុងជីវិត"។
បរាជ័យនីមួយៗរបស់ Steve Jobs ធ្វើឱ្យ Apple កាន់តែខិតជិតភាពជោគជ័យ។ យ៉ាងណាបច្ចុប្បន្ននេះ ក្រុមហ៊ុនយក្សអាមេរិក ដែលបច្ចុប្បន្នស្ថិតនៅក្រោយនាយកប្រតិបត្តិថ្មី គឺលោក Tim Cook មានតម្លៃ ១ទ្រីលានដុល្លារ ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតលើលោក ក្នុងបញ្ជីទស្សនាវដ្ដី Forbs។
អតីតស្ថាបនិក ប្រធាន និងនាយកប្រតិបត្តិ Apple ខាងលើ កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងបានទទួលមរណភាព នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១១ អាយុ ៥៦ឆ្នាំដោយជំងឺមហារីក៕
ប្រភព៖ CNBC