ព្យុះកំណាច​នៅជប៉ុន «ផ្តាច់ជិវិតមនុស្ស​កើនដល់​១១នាក់ និងរបួស​៦១០នាក់» (Photo inside) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះកំណាច​នៅជប៉ុន «ផ្តាច់ជិវិតមនុស្ស​កើនដល់​១១នាក់ និងរបួស​៦១០នាក់» (Photo inside)

05/09/2018
(តូក្យូ)៖ មនុស្សយ៉ាងតិច ១១នាក់​បានបាត់បង់ជីវិត និងជាង ៦០០នាក់បានរងរបួស ដោយសារ​តែការ​វាយប្រហារ​​របស់ព្យុះ​ទីហ្វុង​ ចេប៊ី (Jebi) ដែលបានមកដល់​ភាគខាងលិច​ប្រទេសជប៉ុន​កាលពីម្សិលមិញ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងចំណោមតំបន់​ភាគខាងលិច​ជប៉ុន ខេត្តអូសាកា (Osaka) បានទទួលរង​ការប៉ះពាល់ធ្ងន់ធ្ងរ​ជាងគេ ដោយសារគ្រោះ​មហន្តរាយធម្មជាតិនេះ ខណៈមនុស្ស ០៨នាក់​ក្នុងចំណោម ១១នាក់​បានបង់អាយុជីវិត​នៅទីនោះ។ ជាមួយគ្នានេះដែរ​មនុស្សសរុប​ចំនួន ៦១០នាក់ បានទទួលរង​​របួសនៅតាម​ខេត្តចំនួន ២៨ ក្នុងចំណោម​ខេត្តទាំង ៤៧ នៃប្រទេស​ជប៉ុន។
គួរជម្រាបថា លំនៅឋានជាង ៩៨០ខ្នង បានរងការខូចខាត​ ខណៈប្រជាជន​ជប៉ុន​ជាង ១.២លាននាក់ នៅខេត្ត ជីហ្វ៊ូ (Gifu), អូសាកា (Osaka), មីអេ (Mie), និង អៃជិ (Aichi) នៅតែមិនទាន់​មានអគ្គិសនីប្រើប្រាស់ ដោយសារការវាយលុក​របស់ព្យុះ ​Jebi។ គិតត្រឹមល្ងាច​ថ្ងៃពុធនេះ ព្យុះទីហ្វុង Jebi ដែលត្រូវគេ​ចាត់ទុកថា ជាព្យុះអាក្រក់បំផុត ដែលបានវាយប្រហារ​ប្រទេសជប៉ុន គិតក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ ហាក់​បានថយ​ចុះឥទ្ធិពលបន្តិ​ចហើយ និងកំពុងបន្តបោក​បក់ឆ្ពោះទៅកាន់ភាគពាយ័ព្យ៕