ប្រមុខ​ការពារជាតិ​អាមេរិក៖ ការចោទថា​លោក ដូណាល់ ត្រាំ បានចេញបញ្ជា​ឲ្យសម្លាប់ប្រធានាធិបតី​ស៊ីរី គឺជារឿងប្រឌិត និងស្រមើស្រមៃ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រមុខ​ការពារជាតិ​អាមេរិក៖ ការចោទថា​លោក ដូណាល់ ត្រាំ បានចេញបញ្ជា​ឲ្យសម្លាប់ប្រធានាធិបតី​ស៊ីរី គឺជារឿងប្រឌិត និងស្រមើស្រមៃ!

05/09/2018
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានច្រានចោល​ការចោទប្រកាន់ថា លោក​បានប្រមាថលោក ដូណាល់ ត្រាំ ដោយ​ហៅ​ប្រធានាធិបតី​អាមេរិករូបនេះ គឺជាធ្វើចរិត​ដូចក្មេងរៀនថ្នាក់ទី ៥ ឬថ្នាក់ទី ៦។ នេះ បើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ប្រតិកម្មរបស់​លោក ម៉ាត់ទីស កើតមានឡើងបន្ទាប់ពី​អ្នកសារព័ត៌មាន Washington Post លោក ប៉ុប វូដវ៉ដ (Bob Woodward) បានសរសេរ​នៅក្នុងសៀវភៅមួយរបស់​លោកមានចំណង​ជើងថា «Fear: Trump in the White House» ថារដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ម៉ាត់ទីស៍ បានប្រាប់ថា​ក្រុមការងាររបស់លោកថា​លោក ត្រាំ ធ្វើចរិតដូចក្មេងរៀនថ្នាក់ទី ៥ សម្រាប់ការ​បង្គាប់​ឱ្យមន្ទីរបញ្ចកោណ​សម្លាប់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ។
ក៏ប៉ុន្តែ​នៅក្នុងសេចក្ដីថ្លែងការណ៍​ ដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍​នេះ លោក ម៉ាត់ទីស៍ បានអះអាងថា អ្វីដែលលើកឡើងនៅក្នុង​សៀវភៅរបស់​លោក Woodward គឺជារឿង​ប្រឌិត និងជាគំនិតស្រមើស្រមៃតែប៉ុណ្ណោះ។ លោក ម៉ាត់ទីស បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «ខ្ញុំមិនដែលប្រើពាក្យប្រមាថ​លើអគ្គមេបញ្ជាការកង​ទ័ពអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ ម្ដងណាឡើយ... ហើយ​ការចោទប្រកាន់​មកលើរូបខ្ញុំ​ គឺគ្រាន់តែជាគំនិត​ស្រមើស្រមៃរបស់មនុស្សម្នាក់​តែ​ប៉ុណ្ណោះ»។
គួរជម្រាបថា សៀវភៅ Fear: Trump in the White House របស់លោក​ដែលគ្រោងនឹងចេញផ្សាយ​នៅថ្ងៃ ទី១១ ខែកញ្ញានេះ​បានសរសេរថា លោក ដូណាល់ ត្រាំ ធ្លាប់បានចេញ​បញ្ជាឱ្យមន្ទីរបញ្ចកោណ​សម្លាប់លោក អាសាដ កាលពី​ឆ្នាំ២០១៧ ពោលគឺ គ្រោយមានការវាយប្រហារ​ដោយអាវុធគីមី​ ប្រឆាំងនឹងជនស៊ីវិល​នៅក្នុងទីក្រុង ខាន់សៃឃុន (Khan Shaykhun) ប៉ុន្តែ លោក ម៉ាត់ទីស បានបដិសេធនឹងសំណើនេះ៕