ចេញ​ពិន្ទុ​វាយ​តម្លៃ​ឈីប​ Snapdragon 855 នៅ​មិន​ទាន់​អាច​ផ្តួល​ឈីប​ស៊េរី​ ២០១៧ របស់ Apple - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចេញ​ពិន្ទុ​វាយ​តម្លៃ​ឈីប​ Snapdragon 855 នៅ​មិន​ទាន់​អាច​ផ្តួល​ឈីប​ស៊េរី​ ២០១៧ របស់ Apple

05/09/2018
បច្ចុប្បន្ន Snapdragon 845 ជា​ឈីប​ជំនាន់​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន Qualcomm មាន​បំពាក់​លើ​ស្មាតហ្វូន Adroid ​កំពូលៗ​មិន​ថា Huawei ឬ SAMSUNG។ ដំណឹង​ល្ហិចល្ហៀង​នៃ​ឈីប​សេរ៊ី​ថ្មី​មួយ​ម៉ូឌែល​ទៀត Snapdragon 855 ក៏​រំពឹង​នឹង​បង្ហាញ​ខ្លួន​នា​ពេល​ខាង​មុខ​នេះ ប៉ុន្តែ​ការ​លេច​ធ្លាយ​មួយ​ត្រូវ​បាន​ចែកចាយ តាម​រយៈ​កូដ​ឈ្មោះ "msmnile" តេស្ត​លើ​កម្មវិធី Geekbench។
សាកល្បង​លើ​ម៉ាស៊ីន​មាន​ទំហំ RAM 6GB ដំណើរការ​លើ Android 9 Pie ដោយ​ពិន្ទុ Multi-core ទទួល​បាន ១០ ៤៦៩ តាម​ស្មើ​កម្លាំង​ឈីប A11 Bionic SoC មាន​បំពាក់​លើ​ iPhone សេរ៊ី​ឆ្នាំ ២០១៧។ ប៉ុន្តែ​ល្បឿន Single-core បាន​ត្រឹម ៣ ៦៩៧ នៅ​ចាញ់ A11 ហក់​ដល់ ៤ ៣០០ ពោល​បើ​តាម​ការ​ប៉ាន់ប្រមាណ ប្រសិន​ណា​ធៀប​នឹង​ឈីប A12 SoC ត្រៀម​មក​ជាមួយ iPhone នា​ថ្ងៃ​ទី ១២ ខែ​កញ្ញា​នេះ​ទៀត​នោះ ទំនង​ជា​នឹង​ខុស​គ្នា​កាន់​តែ​ឆ្ងាយ។
យ៉ាងណាមិញ​នេះ​មិន​ទាន់​ជា​លទ្ធផល​តេស្ត​ផ្លូវការ​នៅ​ឡើយ ដោយ​ប្រភព​ខ្លះ​ជឿជាក់​ថា msmnile ជា​ឈ្មោះ​ឈីប​ប្រើ​សម្រាប់​ឧបករណ៍​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ Windows ព្រោះ Qualcomm និង Microsoft ធ្លាប់​បាន​ប្រកាស​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ដំណើរការ​ឈីប ARM នា​ពេល​កន្លង​មក​ផង​ដែរ៕




ប្រភព៖ GSMarena