Amazon បានក្លាយជាក្រុមហ៊ុនទី២ លើពិភពលោក ដែលមានតម្លៃ​១លានលានដុល្លារអាមេរិក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Amazon បានក្លាយជាក្រុមហ៊ុនទី២ លើពិភពលោក ដែលមានតម្លៃ​១លានលានដុល្លារអាមេរិក

05/09/2018
(វ៉ាស៊ីនតោន)៖ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Amazon បានឈានដល់១លានលានដុល្លារអាមេរិកហើយ នៅថ្ងៃអង្គារនេះ បានធ្វើឲ្យក្រុមហ៊ុនធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ីនធើណេតមួយនេះ ក្លាយជាក្រុមហ៊ុនធ្វើពាណិជ្ជកម្ម​ឯកជនទី២ របស់សហរដ្ឋអាមេរិក​ ដែលមានតម្លៃរហូតដល់១លានលានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Apple, នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៤ ខែកញ្ញានេះ។
ភាគហ៊ុននៃក្រុមហ៊ុន Amazon បានកើនឡើងជិត២ភាគរយ រហូតដល់កម្រិតខ្ពស់ គឺមួយភាគហ៊ុន មានតម្លៃ២,០៥០.៥០ដុល្លារអាមេរិក នៅក្នុងការជួញដូរ នាព្រឹកនេះ។ ភាគហ៊ុន ត្រូវការតែតម្លៃ២,០៥០.២៧ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយភាគហ៊ុន ដើម្បីឈានដល់តម្លៃទីផ្សារ ១លានលានដុល្លារអាមេរិក ដោយផ្អែកលើភាគហ៊ុនចំនួន៤៨៧,៧៤១,១៨៩។
ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង៧០ភាគរយ នៅក្នុងឆ្នាំ២០១៨នេះ ហើយបានកើនឡើងជាងទ្វេរដង នៅក្នុងរយៈពេល១២ខែ ចុងក្រោយនេះ។

​គួររំលឹកថា ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេ នៅលើពិភពលោក ដែលមានតម្លៃឈានដល់ ១លានលានដុល្លារអាមេរិក​ កាលពីដើមខែសីហាកន្លងទៅ៕