ផ្លូវការ! Samsung នឹង​បង្ហាញ​ចេញ​ទូរសព្ទ​អាច​បត់​បាន​ នៅ​ចុង​ឆ្នាំ​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្លូវការ! Samsung នឹង​បង្ហាញ​ចេញ​ទូរសព្ទ​អាច​បត់​បាន​ នៅ​ចុង​ឆ្នាំ​នេះ

04/09/2018
ប៉ុន្មាន​ខែ​មុន​ Samsung បាន​ទទួល​ថា​ខ្លួន​កំពុង​ផលិត​ទូរសព្ទ​អាច​បត់​បាន​​ពិត​មែន ប៉ុន្តែ​មិន​បាន​ប្រាប់​ថា​ស្មាតហ្វូន​ដែល​គ្រប់​គ្នា​ទន្ទឹង​រង់ចាំ​នេះ​នឹង​ប្រកាស​ចេញ​នា​ពេល​ណា​នោះ​ទេ។
ពេល​នេះ​លោក​ DJ Koh នាយក​ប្រតិបត្តិ​ផ្នែក​ជំនួញ​ទូរសព្ទ​របស់​ Samsung បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​អាច​បត់​បាន​ នៅ​អំឡុង​ចុង​ឆ្នាំ ២០១៨ នេះ​តែ​ម្ដង។ លោក​បាន​បន្ថែម​ថា​ ដល់​ពេល​ដែល​ Samsung បង្ហាញ​ស្មាតហ្វូន​អាច​បត់​បាន​ហើយ​ ព្រោះ​ថា​ការ​ស្ទង់មតិ​បង្ហាញ​ថា​មាន​ទីផ្សារ​សម្រាប់​ស្មាតហ្វូន​ប្រភេទ​នេះ។
រូបតំណាង
ពេល​វេលា​ជាក់​លាក់​នៃ​ការ​បង្ហាញ​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ ប៉ុន្តែ​លោក​ Koh បង្ហើប​ថា​អាច​នឹង​បង្ហាញ​ចេញ​ក្នុង​កម្មវិធី​ Samsung Developers Conference ដែល​កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៧-៨ ខែ​វិច្ឆិកា។
រូបតំណាង
នាយក​ប្រតិបត្តិ​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា​ គោល​បំណង​នៃ​ការ​ផលិត​ស្មាតហ្វូន​នេះ​ គឺ​ចង់​​​ផ្ដល់​​នូវ​បទ​ពិសោធន៍​ប្រើ​ប្រាស់​​ប្លែក​មួយ​ទៀត​ នៅ​ពេល​ពន្លា​វា​ចេញ​មក។ លោក​ក៏​បាន​និយាយ​ដែរ​ថា​អ្នក​ប្រើ​ប្រាស់​អាច​បំពេញ​មុខងារ​ជា​ច្រើន​ ទោះ​បី​ជា​មិន​ពន្លា​ក្ដី៕​​​​​



ប្រភព៖ Sammobile