ប្រធានអង្គការសិទ្ធិមនុស្សរបស់ UN ទទូចឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែត Reuters ទាំងពីររូបជាបន្ទាន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានអង្គការសិទ្ធិមនុស្សរបស់ UN ទទូចឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែត Reuters ទាំងពីររូបជាបន្ទាន់

04/09/2018
(ហ្ស៊ឺណែវ)៖ ឧត្តមស្នងការជាន់ខ្ពស់នៃ​ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ UNHRC លោកស្រី Michelle Bachelet បាន​ចេញ​មុខអំពាវនាវយ៉ាងទទូចដល់​​រដ្ឋាភិបាលមីយ៉ាន់ម៉ា ឲ្យធ្វើការដោះលែងអ្នកសែត០២រូបនៃទីភ្នាក់ងារព័ត៌មាន​អន្តរជាតិ Reuters ដែល​ត្រូវ​បានតុលាការនៃប្រទេសអាស៊ានមួយនេះ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ដោយសារការធ្វើសេចក្តីរាយការណ៍ទាក់​ទិន​នឹង​វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីង​យ៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
នាថ្ងៃចន្ទនេះតុលាការ​នៃទីក្រុងរ៉ង់ហ្គូន បាន​សម្រេចថា លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣២ឆ្នាំ និង ក្យរ អឿអូ (Kyaw Soe Oo) អាយុ ២៨ឆ្នាំ ពិតជាបាន​​ល្មើសនឹងច្បាប់ចែងពី​ព័ត៌មានសម្ងាត់​ជាតិមីយ៉ាន់ម៉ា កាលពីសម័យ​អាណានិគម នៅពេលដែលពួកគេ​ទាំងពីរ​បានប្រមូល​ និងទទួល​បានព័ត៌មាន​ផ្ទៃ​ក្នុងសំខាន់ៗ​របស់​​ប្រទេស​មីយ៉ាន់ម៉ា។
គួរជម្រាបថា ​​នាពេលកន្លងមកនេះ​អ្នកសារព័ត៌មានទាំង០២រូប ធ្លាប់​បានឆ្លើយ​ប្រាប់​តុលាការ​ខាងលើថា មានមន្រ្តីប៉ូលិស​មីយ៉ាន់​ម៉ា ​០២រូប បានប្រគល់ឯកសារ​មួយចំនួន មកឲ្យពួកគេនៅឯភោជនីយដ្ឋាន​មួយកន្លែង នៅភាគខាងជើង​ក្រុងរ៉ង់ហ្គូន មុនពេលអាជ្ញាធរ​​ដទៃ​ទៀត​បានមកចាប់​ឃាត់ខ្លួនអ្នក​ទាំងពីរ។ ជុំវិញរឿងនេះ ​សាក្សីជា​ប៉ូលិសម្នាក់​បានអះអាងថា ​ការជួបគ្នានៅ​ភោជនីយដ្ឋាននា​ពេលនោះ​ គឺជា​គម្រោងការដែលរៀបចំ​ឡើងជាអន្ទាក់ ដើម្បីរាំងស្កាត់ និងដាក់ពិន័យដល់​​អ្នកកាសែតទាំង ០២នាក់ ដែលបាន​រាយការណ៍​​ពីការ​​សម្លាប់រង្គាលលើ​ជនជាតិមូស្លីម​រ៉ូហ៊ីងយ៉ា៕