សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនស្អប់អាមេរិកទេ តែស្អប់តែអ្នកបញ្ជូនទ័ពមកឈ្លានពានកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនស្អប់អាមេរិកទេ តែស្អប់តែអ្នកបញ្ជូនទ័ពមកឈ្លានពានកម្ពុជា

04/09/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងថា សម្តេចមិនស្អប់ខ្ពើមចំពោះជនជាតិអាមេរិកនោះទេ ប៉ុន្តែសម្តេចបានស្អប់នូវជនជាតិ អាមេរិកណា ដែលបញ្ជូនទ័ពមកឈ្លានពានកម្ពុជាតែប៉ុណ្ណោះ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើងនៅវិមានសន្តិភាព ក្នុងឱកាសដែលសម្តេចទទួលស្វាគមន៍ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ដែលបានស្ពាយមកនូវកិត្តិយសដ៏ធំធេងសម្រាប់ជាតិមាតុភូមិមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររយៈពេល៦៤ឆ្នាំមកនេះ។ ការទទួលស្វាគមន៍ដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើឡើងនៅវិមានសន្តិភាព។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានការរិះគន់របស់ក្រុមជ្រុលនិយមមួយចំនួន ដែលថា ដោយសារសម្តេចបានស្អប់អាមេរិកនោះ សម្តេចនឹងមិនទទួលស្វាគមន៍ម្ចាស់មេដាយមាស កញ្ញា ចាន់ ចេសា យុវតីដើមកំណើតខ្មែរមានសញ្ជាតិអាមេរិកនាពេលនេះឡើយ
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំដែលស្អប់អាមេរិកពីអង្កាល់ ! តែខ្ញុំស្អប់អាណាឈ្លានពានកម្ពុជាតែប៉ុណ្ណឹង។ ខ្ញុំអត់ស្អប់អាមេរិកទេ តែនរណាដែលបញ្ជូនទ័ពចូលឈ្លានពានកម្ពុជា ចង់ផ្តួលរំលំកម្ពុជា ខ្ញុំស្អប់អាហ្នឹង ខ្ញុំអត់ស្អប់ប្រជាជនអាមេរិកទេ វាមានមេដឹកនាំរបស់វា»
សម្តេចបានរំលឹកថា ជំនាន់ឆ្នាំ១៩៧០ លោកនិក សុន អតីតប្រធានាធិបតីអាមេរិក ដែលបានបញ្ជាឱ្យទម្លាក់គ្រាប់បែកលើកម្ពុជា ដូច្នេះតើត្រូវសរសើរបុគ្គលនេះឬយ៉ាងណា។ សម្តេចថែមទៀតរិះគន់ទៀតចំពោះជនណា ដែលតាមឆាឆៅរំខាន់ដល់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនប្រុសសម្តេចចំនួនពីររូបគឺ លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក។ លោក ហ៊ុន ម៉ានី បញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកការពារជាតិនៅសហរដ្ឋអាមេរិក ហើយការសិក្សានេះ គឺអាមេរិកជាអ្នកផ្តល់ឲ្យមិនមែនសម្តេចសុំនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយឡែកចៅរបស់សម្តេចមួយក៏មានសញ្ជាតិអាមេរិក តែត្រូវបានផ្តាច់វិញហើយ។
គួរបញ្ជាក់ថា យុទ្ធនាការប្រកួតកីឡាអាស៊ីហ្គេមលើកទី១៨ ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា១៣ប្រភេទទៅចូលរួម ខណៈលទ្ធផលកម្ពុជាដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ និងកីឡាជឺជិតស៊ូ ដណ្ដើមបានដោយកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស១។
ចំពោះប្រាក់រង្វាន់ជ័យលាភីអត្តពលិកដណ្ដើមបានមេដាយកីឡាអាស៊ី Asian Games នេះ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មេដាយមាសទទួលបាន ៨០លានរៀល, មេដាយប្រាក់ ទទួលបាន ៤០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ២៤លានរៀល ដែលជាប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចជាគោលការណ៍ ដើម្បីលើកទឹកចិត្តបន្ថែម ដល់អត្តពលិកដណ្ដើមបានជ័យលាភីជូនជាតិផងដែរ ដោយមេដាយមាស សម្ដេចឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ, មេដាយប្រាក់ ៥ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ៣ពាន់ដុល្លារទៀតផង៕