ប្រតិភូ គ្រូបង្វឹក និងម្ចាស់មេដាយមាស Asian Games 2018 ត្រឡប់មកដល់កម្ពុជាវិញហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រតិភូ គ្រូបង្វឹក និងម្ចាស់មេដាយមាស Asian Games 2018 ត្រឡប់មកដល់កម្ពុជាវិញហើយ!

03/09/2018
(ភ្នំពេញ)៖ ប្រតិភូដឹកនាំ គ្រូបង្វឹក និងម្ចាស់មេដាយមាស ប្រចាំព្រឹត្តិការណ៍កីឡាអាស៊ី Asian Games 2018 នៅប្រទេសឥណ្ឌូនេស៊ី បានត្រឡប់មកដល់កម្ពុជាវិញហើយនាថ្ងៃចន្ទ ទី០៣ ខែកញ្ញានេះ តាមព្រលានយន្តហោះភ្នំពេញអន្តរជាតិ ពោធិ៍ចិនតុង។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់កិត្តិយសទៅទទួលដោយផ្ទាល់ រួមទាំងប្រជាពលរដ្ឋ និងម៉ូតូធំចំនួន ៦គ្រឿងដង្ហែចេញពីព្រលានយន្តហោះផងដែរ។
កម្ពុជា បានបញ្ជូនអត្តលិក ១៣ប្រភេទកីឡាទៅចូលរួមក្នុង Asian Games លើកទី១៨ នៅទីក្រុងប៉ាឡាំងបាង និងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ដែលសម្រេចជាលទ្ធផល មានតែ២ប្រភេទកីឡាប៉ុណ្ណោះដែលដណ្តើមបានមេដាយ ៣គ្រឿង ក្នុងនោះរួមមាន កីឡាជឺជិតស៊ូ (Ju-Jitsu) ដោយកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ប្រភេទទម្ងន់ ៤៩គីឡូក្រាម ឈ្នះមេដាយមាស ១គ្រឿង មុនពេលប្រភេទកីឡាម៉ូតូទឹក ឈ្នះមេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ដណ្តើមបានដោយកីឡាករ សាលី អ៊ូមើត។

កម្ពុជា បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២៤ ក្នុងចំណោម ៣៧ប្រទេសដែលឈ្នះមេដាយនៅក្នុងយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងប្រចាំទ្វីបអាស៊ី Asian Games 2018 និងឈរនៅលើ៨ប្រទេសផ្សេងទៀត ក្នុងចំណោម ៤៥ប្រទេសសរុបដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះមួយនេះ ដោយមាន ៤០ប្រភេទកីឡា ស្មើនឹង ៤៦៥វិញ្ញាសា ដែលមានអត្តពលិកជាង ១០០០០នាក់ចូលរួម ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨៕