ចន​​ ច័ន្ទ​លក្ខិណា​ ព្រលះ​​​បុគ្គលិក​​វិទ្យុ ​ABC​ ទាំង​​យប់​​ តាម Facebook ក្រោយ​ការ​​មើល​​ងាយ​​តារា​​ខ្មែរ​​​ថា ​គ្មាន​ចំណេះ​​ដឹង​! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចន​​ ច័ន្ទ​លក្ខិណា​ ព្រលះ​​​បុគ្គលិក​​វិទ្យុ ​ABC​ ទាំង​​យប់​​ តាម Facebook ក្រោយ​ការ​​មើល​​ងាយ​​តារា​​ខ្មែរ​​​ថា ​គ្មាន​ចំណេះ​​ដឹង​!

03/09/2018
(ភ្នំពេញ)៖ អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីថ្មីៗនេះ បានបង្ហោះសារមួយឃ្លា ដោយសារតែក្រុមបុគ្គលិកវិទ្យុ ABC មើលងាយ​​តារាខ្មែរថា មិនបានចូលសាលា គ្មានចំណេះដឹង មិនស្មើនឹងបុគ្គលិករបស់ខ្លួនផង។ យ៉ាងណាមិញ ក្រោយឃើញ​នូវពាក្យពេចន៍ មិនសមរម្យទាំងនេះ ធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ឆេះដុំភ្លើងក្នុងចិត្ត និងបានព្រលះដល់ក្រុម វិទ្យុ ABC ភ្លាមៗទាំងយប់តែម្ដង។
តាមគណនីហ្វេសប៊ុក របស់ អ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទាល់ បានសរសេររៀបរាប់ថា «ក្រុមការងារវិទ្យុ ABC បាននិយាយមើលងាយតារាខ្មែរ មិនបានចូលសាលា គ្មានចំណេះដឹង មិនស្មើនឹងបុគ្គលិករបស់គាត់ផង ថាតារាខ្មែរចូលតាមខ្សែ។ ពួកគាត់ខឹងនិងពួកខ្ញុំបញ្ចេញ សកម្មភាពបំផុស បំផុលឲ្យប្រជាជនខ្មែរ យុវវ័យខ្មែរ ស្គាល់ និង គាំទ្រល្ខោនខោលជារបស់ខ្មែរ គ្រាន់តែពួកខ្ញុំបញ្ចេញសកម្មភាពគាំទ្រ លើកស្ទួយ អភិរក្សសិល្បៈវប្បធម៌ ដែលជា​ព្រលឹងជាតិខ្មែរ ពួកអស់លោកអ្នកនាងកញ្ញា ខឹងនឹងពួកខ្ញុំ ហើយដៀលពួកខ្ញុំដល់ម្ល៉ឹង? បើអស់លោកអ្នកនាងកញ្ញា ចង់ឲ្យល្ខោនខោលទៅប្រទេសគេ លោកទុកក្នុងចិត្តទៅ មនុស្សមានសតិសម្បជញ្ញៈជាខ្មែរ គេមិនប្រើចរិតបាតផ្សារ មកមើលងាយខ្មែរទេ»
ប្រធានសមាគមន៍សិល្បករខ្មែរ រូបនេះ បានបន្ថែមទៀតថា «ពួកខ្ញុំជាតារាខ្មែរ ខ្ញុំឈាមខ្មែរ ខ្ញុំពូជសិល្បៈខ្មែរ ខ្ញុំត្រូវតែលើកស្ទួយវប្បធម៌ខ្មែរ ឮសម្តីដឹងដល់ចំណេះដឹង អត់ចង់និយាយទេ តែក្រុមវិទ្យុអស់លោកអ្នកនាងកញ្ញាឯង និយាយថាឲ្យខ្ញុំម្តងហើយ កាលដែលខ្ញុំស្នើសុំបញ្ចាំងភាពយន្តខ្មែរនៅម៉ោងមាស តែលើកនោះខ្ញុំមិនមាត់ថា ពួកខ្ញុំតារាចូលតាមខ្សែ មិនចូលសាលា ក៏ពួកខ្ញុំនៅមានភាពថ្លៃថ្នូរ សីលធម៌ល្អ មិននិយាយព័ត៌មានអនាធិបតេយ្យ អាសអាភាស ស្រែកឡូឡាដាក់គ្នាក្នុងពេល live ព័ត៌មានដែរ ពួកអ្នកនិយាយនេះ គឺហាក់ដូចជាមើលងាយក្រុមសិល្បៈ ដែលចេញពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ»
គួរជម្រាបថា ពាក់ព័ន្ធនឹងរឿងរ៉ាវ ដែលធ្វើឲ្យប្រធានសមាគមន៍សិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទុះកំហឹង បែបនេះ គឺក្រោយពេលដែលនាង បានប្រមូលសិល្បករ-សិល្បការិនី ដើម្បីធ្វើការបំផុសបំផុល ឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាប្រជាជនខ្មែរ បានស្គាល់ពីទម្រង់ល្ខោនខោលរបស់ខ្មែរ ហើយស្រាប់តែវិទ្យុ ABC បានធ្វើការរិះគន់ ទៅលើក្រុមពួកគាត់ទៅវិញ ដែលធ្វើឲ្យប្រធានសមាគមន៍ រូបនេះឆេះដុំទាំងយប់តែម្តង៕