ទីបំផុតតុលាការមីយ៉ាន់ម៉ា «កាត់ទោស​អ្នកកាសែត Reuters ពីររូប​ដាក់ពន្ធនាគារ​០៧ឆ្នាំ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតតុលាការមីយ៉ាន់ម៉ា «កាត់ទោស​អ្នកកាសែត Reuters ពីររូប​ដាក់ពន្ធនាគារ​០៧ឆ្នាំ»

03/09/2018
(រ៉ង់ហ្គូន)៖ អ្នកកាសែត ០២រូប​ នៃទីភ្នាក់ងារ​ព័ត៌មាន Reuters ដែលបានរង​ការចោទប្រកាន់ថា បានល្មើសនឹងច្បាប់​​ចែងពី​ព័ត៌មាន​​សម្ងាត់​​ផ្ទៃ​​​ក្នុង​របស់ប្រទេស​មីយ៉ាន់ម៉ា ក្នុងអំឡុងការធ្វើ​សេចក្តីរាយការណ៍របស់ពួកគេ ជុំវិញអំពើ​សម្លាប់រង្គាលលើ​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​នោះ ត្រូវតុលាការ​មីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោស​នាថ្ងៃចន្ទនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ០៧ឆ្នាំ។ នេះបើតាម​ការដកស្រង់ការផ្សាយ​​ចេញ​ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០១៨។
ចៅក្រមនៃសង្កាត់ភាគខាងជើង​​ទីក្រុងរ៉ង់ហ្គូន បាន​ប្រកាសថា លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣២ឆ្នាំ និង ក្យរ អឿអូ (Kyaw Soe Oo) អាយុ ២៨ឆ្នាំ ពិតជាបាន​​ល្មើសនឹងច្បាប់ចែងពី​ការការពារព័ត៌មានសម្ងាត់​ជាតិមីយ៉ាន់ម៉ា កាលពីសម័យ​អាណានិគម នៅពេលដែលពួកគេ​ទាំងពីរ​បានប្រមូល​ និងទទួល​បានព័ត៌មាន​ផ្ទៃ​ក្នុងសំខាន់ៗ​របស់​​ប្រទេស​មីយ៉ាន់ម៉ា។
គួរជម្រាបថា ​​នាពេលកន្លងមកនេះ​អ្នកសារព័ត៌មានទាំង ០២រូប ធ្លាប់​បានឆ្លើយ​ប្រាប់​តុលាការ​ខាងលើថា មានមន្រ្តីប៉ូលិស​មីយ៉ាន់​ម៉ា ​០២រូប បានប្រគល់ឯកសារ​មួយចំនួន មកឲ្យពួកគេនៅឯភោជនីយដ្ឋាន​មួយកន្លែង នៅភាគខាងជើង​ក្រុងរ៉ង់ហ្គូន មុនពេលអាជ្ញាធរ​​ដទៃ​ទៀត​បានមកចាប់​ឃាត់ខ្លួនអ្នក​ទាំងពីរ។ ជុំវិញរឿងនេះ ​សាក្សីជា​ប៉ូលិសម្នាក់​បានអះអាងថា ​ការជួបគ្នានៅ​ភោជនីយដ្ឋាននា​ពេលនោះ​ គឺជា​គម្រោងការដែលរៀបចំ​ឡើងជាអន្ទាក់ ដើម្បីរាំងស្កាត់ និងដាក់ពិន័យដល់​​អ្នកកាសែតទាំង ០២នាក់ ដែលបាន​រាយការណ៍​​ពីការ​​សម្លាប់រង្គាលលើ​ជនជាតិមូស្លីម​រ៉ូហ៊ីងយ៉ា៕