អង់គ្លេសព្រមាន៖ បណ្តាប្រទេស​អឺរ៉ុបទាំងអស់ កំពុងរងការគំរាមកំហែង​ដោយ ISIS ដែលមក​ពី​អាហ្វហ្គានីស្ថាន... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អង់គ្លេសព្រមាន៖ បណ្តាប្រទេស​អឺរ៉ុបទាំងអស់ កំពុងរងការគំរាមកំហែង​ដោយ ISIS ដែលមក​ពី​អាហ្វហ្គានីស្ថាន...

03/09/2018
(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារ​ជាតិអង់គ្លេស​លោក ហ្គាវីន វីលៀមសុន (Gavin Williamson) បាននិយាយថា ប្រទេសរបស់​លោក និងបណ្ដាប្រទេសអឺរ៉ុប​ដទៃទៀត កំពុងស្ថិតនៅក្រោម​ការគំរាមកំហែងពី​សំណាក់បណ្តាញ​ភេរវករ ISIS មកពីប្រទេស​អាហ្វហ្កានីស្ថាន និងក្រុមអ្នកគំាទ្ររបស់​ពួកគេ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងប្រាប់​សារព័ត៌មាន Sky News ក្នុងអំឡុងពេល​បំពេញដំណើរទស្សនកិច្ច​ ទៅកាន់ប្រទេស​អាហ្វហ្កានីស្ថាន កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) លោក Williamson បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងមើល​ឃើញថា ក្រុមភេរវករ​ដែលកំពុងធ្វើ​សកម្មភាពនៅ អាហ្វហ្គានីស្ថាន មិនមែនមានផែនការ​គំរាមកំហែង​តែប្រទេសអង់គ្លេស​តែមួយគត់នោះទេ ប៉ុន្តែគឺពួកគេ​ចង់គំរាមកំហែង​អឺរ៉ុបទាំង មូល... ហើយនេះគឺជា​អ្វីដែលយើងកំពុង​មើល​ឃើញ»។
គួរបញ្ជាក់ថា លោក Gavin Williamson មិនបានបញ្ជាក់​លម្អិតពីការអះអាង​របស់លោកនោះទេ ដោយគ្រាន់តែឱ្យ​ដឹងថា អង់គ្លេស​កំពុងធ្វើការងារ​ក្នុងការចាត់វិធានការ​ទប់ស្កាត់ រាល់ការវាយប្រហារ​ទាំងឡាយ​របស់ពួក ISIS៕