ជិតពីរសប្តាក្រោយការដោះលែង!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជិតពីរសប្តាក្រោយការដោះលែង!!!

03/09/2018
ជិត​២​សប្ដាហ៍​ក្រោយ​ការ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២០​សីហា អ្នកស្រី ទេព វន្នី ដែល​ធ្លាប់​ជា​សកម្មជន​ដ៏​លេច​ធ្លោ នៅ​ក្នុង​សំណុំ​រឿង​ដីធ្លី បាន​សម្រេច​ចិត្តឈប់​តវ៉ា ​។ ឈប់​តវ៉ា​ដោយ​សារ​សំណុំ​រឿង​ដី​ធ្លី​ នៅ​តំបន់​បឹងកក់ អ្នកស្រី​ទទួល​ស្គាល់ថា អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ចប់​ហើយ ពោល​គឺ​សល់​តែ​ពីរ​គ្រួសារ​ទៀត​ទេ។ ដូច្នេះអ្នកស្រី នឹង​ប្រើ​ប្រាស់​ពេល​វេលា​ទំនេរ ផ្ដល់​ភាព​កក់​ក្ដៅ​ក្នុង​គ្រួសារ និង​ប្រកប​របរ​តិចតួច​ជា​មួយ​ម្ដាយ​ជរា នៅ​ផ្ទះ តាម​លទ្ធភាព​ជាក់​ស្ដែង៕