ឃាត់ខ្លួនក្រុមគ្រឿងញៀនប្រុសស្រី១១នាក់ តាមផ្ទះសំណាក់ នៅខណ្ឌពោធិ៍សែនជ័យ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លួនក្រុមគ្រឿងញៀនប្រុសស្រី១១នាក់ តាមផ្ទះសំណាក់ នៅខណ្ឌពោធិ៍សែនជ័យ

03/09/2018
ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការ ត្រួតពិនិត្យ តាមផ្ទះសំណាក់។
ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រកឃើញក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀន បានចំនួន១១នាក់ ស្រី៣នាក់ ដែលកំពុងពពាក់ពពូនគ្នា សង្ងំជក់គ្រឿងញៀន។
ហើយដកហូតបានថ្នាំញៀន និងសម្ភារៈ ឧបករណ៍ជក់ មួយចំនួន រួមទាំងដាវសាំម៉ូរ៉ៃផងដែរ កាលពីល្ងាចថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០១៨។
បន្ទាប់ពី មើលឃើញនៅតំបន់ ម្តុំផ្ទះសំណាក់៣ដុល្លាខាងលើ ជាចំណុចស្មុគស្មាញ ច្រើនតែ ក្រុមប្រើប្រាស់ និងជួញដូរចូលទៅជួលនិងធ្វើសកម្មភាព ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងដឹកនាំដោយ លោក វរសេនីត្រី មន វុធី អធិការរងខណ្ឌពោធិសែនជ័យ ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ចូលរួមពីលោក កែវ សុភា អភិបាលរងខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងចុះត្រួតពិនិត្យ ផ្ទះសំណាក់ គីម ហេង ឃាត់ខ្លួនបាន ជនសង្ស័យ៩នាក់ ស្រី៣នាក់ ឧបករណ៍ជក់គ្រឿងញៀន ដាវ មួយដើម ថ្នាំញៀន២កញ្ចប់ធំ ហើយបន្តទៅត្រួតពិនិត្យ ផ្ទះសំណាក់ យុីហោ ភារុន ឃាត់ខ្លួនបានជនសង្ស័យ២នាក់ បន្ថែមទៀត ។

ជនសង្ស័យទាំង១១នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តនីតិវិធី ដោយឡែក ម្ចាស់ផ្ទះជួលទាំង២ផ្ទះ បានគេចខ្លួនបាត់អស់ ៕