ភ្នំពេញ៖ យោងតាមគណីយ្យហ្វេសប៊ុក អ្នកនាង ចន ចន្ទ័លក្ខិណា បានសរសេររៀបរាប់ដូចខាងក្រោម ក្រុមការងារវិទ្យុ ABC បាននិយាយមើលងាយតារាខ្មែរមិនបានចូលសាលា គ្មានចំណេះដឹង មិនស្មើរនិងបុគ្គលិករបស់គាត់ផង ថាតារាខ្មែរចូលតាមខ្សែរ ។
អ្នកនាងបន្តថា ពួកគាត់ខឹងនិងពួកខ្ញុំបញ្ចេញសកម្មភាពបំផុសបំផុលអោយប្រជាជនខ្មែរ យុវវ័យខ្មែរ ស្គាល់ និង គាំទ្រល្ខោនខោលជារបស់ខ្មែរ គ្រាន់តែពួកខ្ញុំបញ្ចេញសកម្មភាពគាំទ្រ លើកស្ទួយ អភិរក្សសិល្បៈវប្បធម៌ ដែលជាព្រលឹងជាតិខ្មែរ ពួកអស់លោកអ្នកនាងកញ្ញាខឹងនិងពួកខ្ញុំហើយដៀលពួកខ្ញុំដល់ម្លឹង ?
បើអស់លោកអ្នកនាងកញ្ញាចង់អោយល្ខោនខោលទៅប្រទេសគេលោកទុកក្នុងចិត្តទៅ មនុស្សមានសតិសម្បជញ្ញះជាខ្មែរគេមិនប្រើចរិកបាតផ្សារ មកមើលងាយខ្មែរទេ ពួកខ្ញុំជាតារាខ្មែរ ខ្ញុំឈាមខ្មែរ ខ្ញុំពូជសិល្បៈខ្មែរ ខ្ញុំត្រូវតែលើកស្ទួយវប្បធម៌ខ្មែរ ឮសម្តីដឹងដល់ចំណេះដឹង ។
អត់ចង់និយាយទេ តែក្រុមវិទ្យុអស់លោកអ្នកនាងកញ្ញាឯងនិយាយថាអោយខ្ញុំម្តងហើយកាល ដែលខ្ញុំស្នើរសុំបញ្ចាំងភាពយន្តខ្មែរនៅម៉ោងមាស តែលើកនោះខ្ញុំមិនមាត់។
ថាពួកខ្ញុំតារាចូលតាមខ្សែរ មិនចូលសាលា ក៏ពួកខ្ញុំនៅមានភាពថ្លៃថ្នូរ សិលធម៌ល្អ មិននិយាយព័ត៌ មានអនាធិបតេយ្យ អាស់អាភាស ស្រែកឡូឡាដាក់គ្នាក្នុងពេល live ព័ត៌មានដែរ។
ពួកអ្នកនិយាយនេះគឺហាក់ដូចជាមើលងាយក្រុមសិល្បៈដែលចេញពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង សាលាមធ្យមវិចិត្រសិល្បៈហើយ៕
