ក្លឹប Manchester United កំពុងពិភាក្សាជាមួយអ្នកតំណាងរបស់កីឡាករ Anthony Martial ក្នុងការពង្រីកកុងត្រាថ្មី។
Martial វ័យ២២ឆ្នាំនៅសល់កុងត្រាចាស់មួយឆ្នាំទៀត ប៉ុន្តែ United មានចិត្តចង់ពង្រីកកុងត្រាថ្មីដើម្បីទុកកីឡាករឲ្យនៅលេងបន្ត។ កាលពីដើមរដូវក្ដៅនេះ ភ្នាក់ងាររបស់ Martial បាននិយាយថា គេចង់ចាកចេញពីក្លឹប ព្រោះតែមានឱកាសតិចតួចសម្រាប់ការចូលប្រកួត។
កាលនោះ Spurs ជាបេក្ខភាពចង់បាន Martial ទៅរួមក្រុម ដោយ Man Utd សម្លឹងឃើញ Willian របស់ Chelsea និង Ivan Perisic របស់ Inter Milan មកជំនួសកន្លែង។ ប៉ុន្តែការចង់ចេញរបស់ Martial ត្រូវបានរារាំង ដោយអនុប្រធានប្រតិបត្តិរបស់បិសាចក្រហមលោក Ed Woodward ជឿថា Mourinho នឹងផ្ដល់ឱកាសឲ្យគេលេង។
តាមការឲ្យដឹង Man Utd ចង់បន្ថែមកុងត្រាឲ្យកីឡាករសញ្ជាតិបារាំង៥ឆ្នាំទៀត។ United បានទិញ Anthony Martial កាលពីឆ្នាំ២០១៥ ពីក្លឹប Monaco ក្នុងតម្លៃ៣៦លានផោន៕
ប្រភព៖ BBC
