ក្រុមទាំង៦ដែលគេទន្ទឹងរងចាំមកបង្គ្រប់៣២ក្រុមនៅ Champions Leaguee រដូវកាល២០១៨-១៩ ត្រូវបានរកឃើញហើយ ក្រោយជម្រុះវគ្គ Play-off ចុងក្រោយកាលពីយប់មិញ។
Ajax (ហូឡង់) , Benfica (ព័ទយុហ្គាល់), AEK Athens (ក្រិក), Young Boys(ស្វីស), PSV Eindhoven (ហូឡង់) និង Crven Zvezda(ស៊ែប) ជាក្រុមមានឱកាសបានឡើងមក Champions League ជុំចុងក្រោយ។ ចំពោះក្រុមដែលប្រកួតចាញ់នៅវគ្គ Play-off ដូចជា Dynamo Kyiv, PAOK, MOL Vidi, Dinamo Zagreb, BATE Borisov និង Red Bull Salzburg ត្រូវធ្លាក់ទៅលេងនៅ Europa League។
ក្រុមទាំង៣២ត្រូវបានគេចាត់ថ្នាក់ចូល Pot ទាំង៤អស់ហើយ។ សម្រាប់ការចាប់ឆ្នោតបែងចែកពូលគេនឹងធ្វើឡើងនៅយប់នេះម៉ោង១១ ក្នុងប្រទេសម៉ូណាកូ ខណៈ Ka Ka ដែលជាអតីតកីឡាកររបស់ AC Milan នឹងធ្វើជាភ្ញៀវកិត្តិយសក្នុងវិធីនេះ។ Champions League រដូវកាល២០១៨-១៩ នឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី ១៨ ខែ កញ្ញា ២០១៨ តទៅ៕
ប្រភព៖ Marca