ព្រះមហាក្សត្រី​យានីថៃយាង​ចេញពីមន្ទីរ​ពេទ្យហើយ ក្រោយពិនិត្យ​ព្យាបាលព្រះរោគ​រួចរាល់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះមហាក្សត្រី​យានីថៃយាង​ចេញពីមន្ទីរ​ពេទ្យហើយ ក្រោយពិនិត្យ​ព្យាបាលព្រះរោគ​រួចរាល់!

30/08/2018
(បាងកក)៖ ព្រះមហាក្សត្រីយានី​ថៃ Sirikit នាថ្ងៃព្រហស្បតិ៍​នេះបានយាងចាកចេញ​ពីមន្ទីរពេទ្យ​មួយកន្លែង ក្នុងទីក្រុង​បាងកក ក្រោយ​ពី​ទ្រង់បាន​សម្រាកព្យាបាល ព្រះរោគគ្រុនផ្តាសាយធំ អស់មួយរយៈពេល។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
មហាក្សត្រីដែលមានព្រះជន្មាយុ ៨៦វស្សាអង្គនេះ គឺជាអគ្គមហេសី​របស់​​អតីត​​ព្រះមហាក្សថៃ​ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានចូល​​ទិវង្គត​​កាលពីខែតុលា ឆ្នាំ២០១៦ ក្រោយការ​គ្រប់រាជ្យសម្បត្តិអស់រយៈពេល​ប្រមាណ ០៧ទសវត្សរ៍មកនោះ បានយាងទៅ​សម្រាកនៅក្នុងម​ន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី១៩ ខែសីហា។
បើតាមសេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំងថៃ ស្ថានភាពព្រះរោគគ្រុនផ្តាសាយ​ធំរបស់ព្រះមហាក្សត្រី​ បាន​ធូរ​ស្រាល​ឡើង​​ជាង​មុន​ឆ្ងាយ និងអាចយាង​ត្រឡប់ទៅកាន់​ព្រះរាជវាំងវិញបាន​ហើយ។ ព្រះមហាក្សត្រីយានី Sirikit គឺជាព្រះមាតារបស់​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន​ គឺព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលមានព្រះ​ជន្ម​ ៦៦ព្រះវស្សា៕