មហាយក្សចិន៖ សហរដ្ឋអាមេរិក​គ្មានសិទ្ធិអ្វី​មករិះគន់ គោលនយោបាយ​គ្រប់គ្រងជនជាតិភាគតិច​របស់ចិននោះ​ឡើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មហាយក្សចិន៖ សហរដ្ឋអាមេរិក​គ្មានសិទ្ធិអ្វី​មករិះគន់ គោលនយោបាយ​គ្រប់គ្រងជនជាតិភាគតិច​របស់ចិននោះ​ឡើយ!

30/08/2018
(ប៉េកាំង)៖ រដ្ឋាភិបាល​ទីក្រុងប៉េកាំង​បាននិយាយនៅថ្ងៃព្រហស្បតិ៍​នេះថា សហរដ្ឋអាមេរិក​គ្មានសិទ្ធិរិះគន់ ​លើគោលនយោបាយ​ជនជាតិដើមភាគតិច​របស់ចិនឡើយ បន្ទាប់ពីតំណាង​រាស្ត្រអាមេរិក អំពាវនាវឱ្យ​មានការដាក់ទណ្ឌកម្ម​លើក្រុមមន្ត្រីចិន សម្រាប់ការ ទទួលខុសត្រូវ​លើការរំលោភសិទ្ធិមនុស្ស​ប្រឆាំងមូស្លីម នៅ​ក្នុងតំបន់ ស៊ីនជាំង (Xinjiang)។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ សារព័ត៌មាន​ Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
លោក​ស្រី ហួ ជនយីង (Hua Chunying) អ្នកនាំពាក្យក្រសួងបរទេសចិន ធ្វើការកត់​សម្គាល់បែបនេះ​ នៅក្នុងសនិ្នសីទ​ព័ត៌មានដ៏ខ្លីមួយ​ប្រចាំខែ ក្នុងទីក្រុងប៉េកាំង។ ប្រតិកម្មរបស់​ក្រសួងការបរទេស​ចិន ធ្វើឡើងជាការ​ឆ្លើយតបទៅនឹង​​ក្រុម​តំណាងរាស្ត្រ​អាមេរិក​ដែលបាន​ជម្រុញ ឱ្យប្រធានាធិបតី​លោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្ម​លើក្រុមមន្ត្រីចិន ដែលមាន​ជាប់ពាក់ព័ន្ធនឹងការរំលោភ​សិទ្ធិមនុស្ស ប្រឆាំងនឹង​សហគមន៍មូស្លីម​នៅក្នុង​តំបន់ Xinjiang។
ក៏ប៉ុន្តែ​រដ្ឋាភិបាលចិន បានច្រានចោលរាល់​ការចោទប្រកាន់​ដោយអះអាងថា ការរឹតបន្តឹងសន្តិសុខ​នៅក្នុងតំបន់ Xinjiang គឺជា​រឿងចាំបាច់ត្រូវតែធ្វើ ដើម្បីប្រយុទ្ធប្រឆាំង​នឹងក្រុមអ្នកជ្រុលនិយម និងពួកភេរវករ​តែប៉ុណ្ណោះ មិនមានគោលដៅ​ លើសហគមន៍ជនជាតិ​ដើម​ភាគតិចណាមួយឡើយ។
គួរបញ្ជាក់ថា បើតាម​របាយការណ៍​នៃក្រុមស៊ើបអង្កេតសិទ្ធិមនុស្ស​ របស់អង្គការ​សហប្រជាជាតិ ចិនបានចាប់​បង្ខាំងជនជាតិ​ដើមភាគ​តិច អ៊ុយហ្គឺ (Uighur) ដែលភាគច្រើន​ជាអ្នកកាន់សាសនា​អ៊ីស្លាម​ជាង ០១លាននាក់ នៅក្នុងមូលដ្ឋានលត់ដុំ​ជាច្រើនកន្លែងក្នុងតំបន់ Xinjiang។ សម្រាប់របាយការណ៍នេះ ត្រូវបានទីក្រុងប៉េកាំង​ច្រាន​ចោលភ្លាមៗ​ដោយអះអាងថា ពុំមែនជា​ការពិតនោះ​ឡើយ៕