មេទ័ពជើងទឹកចិន​នឹងទៅបំពេញទស្សនកិច្ច​សហរដ្ឋអាមេរិក នា​ខែក្រោយនេះ​ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេទ័ពជើងទឹកចិន​នឹងទៅបំពេញទស្សនកិច្ច​សហរដ្ឋអាមេរិក នា​ខែក្រោយនេះ​ហើយ!

30/08/2018
(ប៉េកាំង)៖ ក្រសួងការពារជាតិចិន​បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រមុខកងទ័ព​ជើងទឹកចិន​លោក សិន ជីនឡុង (Shen Jinlong) នឹងបំពេញ ដំណើរទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក នៅខែកញ្ញា​ខាងមុខនេះហើយ ខណៈប្រទេសទាំងពីរកំពុងមានភាពតាន​តឹងគ្នា ជុំវិញសំណុំរឿងនុយក្លេអ៊ែរ​កូរ៉េខាងជើង និងជម្លោះ​ពាណិជ្ជកម្ម ព្រមទាំងបញ្ហារសើប​នៅតំបន់​សមុទ្រចិន​ខាងត្បូង។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
ការប្រកាសពី​ដំណើរទស្សនកិច្ចនេះ កើតមានឡើង​តែជាងពីរខែ​ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រី​ការពារជាតិអាមេរិក​លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានបំពេញទស្សនកិច្ច​មកកាន់ទីក្រុង​ប៉េកាំង។ ម្យ៉ាងវិញ​ទៀត នៅពេលនោះ ចិនបាននិយាយថា ដំណើរទស្សនកិច្ចនេះ​ទទួលបានផលវិជ្ជមាន​ជាច្រើន ហើយរដ្ឋមន្ត្រី​ការពារជាតិចិន លោក វៃ ហ្វេងហេ (Wei Fenghe) ក៏បានទទួលយកការអញ្ជើញបំពេញទស្សនកិច្ច ទៅកាន់​សហរដ្ឋអាមេរិក នៅមុនដំណាច់​ឆ្នាំ២០១៨​នេះ។
គួរបញ្ជាក់ថា កាលពីខែឧសភា​កន្លងទៅ មន្ទីរបញ្ចកោណ​បានលុបចោល​ការអញ្ជើញចិនឱ្យចូលរួម​ នៅក្នុងសមយុទ្ធយោធា​ជើងទឹក​អន្តរជាតិ ដោយចោទថា ចិនធ្វើសកម្មភាពយោធា​ដោយខុសច្បាប់​ នៅក្នុងតំបន់សមុទ្រ​ចិន​ខាងត្បូង ខណៈទីក្រុងប៉េកាំង​តែងតែចេញមុខ​ ច្រានចោលរាល់ការចោទ​ប្រកាន់បែបនេះ​ជានិច្ច៕