ចិនថ្កោលទោសសហរដ្ឋអាមេរិក រឿងចោទថាបានលួច E-mail របស់លោកស្រី ហ៊ីលឡារី គ្លីនតុន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិនថ្កោលទោសសហរដ្ឋអាមេរិក រឿងចោទថាបានលួច E-mail របស់លោកស្រី ហ៊ីលឡារី គ្លីនតុន

29/08/2018
(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង នៅថ្ងៃពុធនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា អ្នក Hack E-mail របស់អតីតបេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN​ នៅថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងថា ចិនគឺជា ជើងឯកផ្នែកសន្តិសុខព័ត៌មានវិទ្យា ហើយចិនប្រឆាំងជាដាច់ខាតនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យាគ្រប់ទម្រង់។ លោកស្រី បន្ថែមថាសន្តិសុខព័ត៌មានវិទ្យាគឺជាបញ្ហាសកល ដែលជាប់ពាក់នឹងផលប្រយោជន៍រួមនៃបណ្ដាប្រទេសទំាង​អស់ នៅក្នុងពិភពលោក និងចាំបាច់ត្រូវការឱ្យសហគមន៍អន្តរជាតិទាំងមូលចូលរួមធ្វើការងារជាមួយគ្នា។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានចោទប្រកាន់រដ្ឋាភិបាលចិនជាថ្មីថាជាអ្នកចូល Hack សារអេឡិចត្រូនិច ឬ E-mail របស់លោកស្រី ហ៊ីលឡារី គ្លីនតុន។ ប៉ុន្តែទន្ទឹមគ្នា លោកត្រាំ មិនបានបង្ហាញភស្ដុតាង ឬព័ត៌មាន ជាក់លាក់ណាមួយដើម្បីការពារការអះអាងរបស់លោកឡើយ។

ម្យ៉ាងវិញទៀត នេះមិនមែនជាលើកទីមួយឡើយដែលលោក ដូណាល់ ត្រាំ ចោទប្រកាន់លើចិនបែបនេះ ពោលគឺកាលពីខែមេសា ឆ្នាំ២០១៧ លោកធ្លាប់បានចោទទីក្រុងប៉េកាំង ដោយគ្មានភស្ដុងតាង ម្ដងរួចមកហើយថាចិនជាអ្នក Hack E-mail របស់លោកស្រី ហ៊ីលឡារី គ្លីនតុន៕