ក្រសួងការបរទេស ចេញសេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ រដ្ឋមន្ដ្រីការបរទេសឥណ្ឌា​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងការបរទេស ចេញសេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ រដ្ឋមន្ដ្រីការបរទេសឥណ្ឌា​

29/08/2018
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ដ្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា លោកស្រី ស៊ុសម៉ា ស្វារ៉ាច។

លោកស្រី ស៊ុសម៉ា ស្វារ៉ាច បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០១៨ ក្នុងបំណងលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទែសទាំងពីរបន្ថែមទៀត។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រី ស៊ុសម៉ា ស្វារ៉ាច បានចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបានជួបប្រជុំទ្វេភាគីជាមួយ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស ដោយក្នុងឱកាសនោះ ភាគីទាំងពីរបានរំលឹកពីលទ្ធផលនៃទស្សនកិច្ចជាផ្លូវការប្រកបដោយផ្លែផ្កា របស់សម្ដេចតេជោ ហ៊ុន សែន នៅឥណ្ឌា កាលពីខែមករាឆ្នាំនេះ៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖