រដ្ឋាភិបាល​មីយ៉ាន់ម៉ាបង្ហាញការ​គាំទ្រចំពោះ​យោធា ដោយច្រានចោល​រាល់ការចោទ​ប្រកាន់​ទាំងអស់ពីអន្តរជាតិ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋាភិបាល​មីយ៉ាន់ម៉ាបង្ហាញការ​គាំទ្រចំពោះ​យោធា ដោយច្រានចោល​រាល់ការចោទ​ប្រកាន់​ទាំងអស់ពីអន្តរជាតិ...

29/08/2018
(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលស៊ីវិល​របស់លោកស្រី អោង សានស៊ូជី នៅថ្ងៃពុធនេះ បានចេញមុខ​ការពារថ្នាក់ដឹកនាំយោធា​មីយ៉ាន់ម៉ា ដោយបានច្រាន​ចោលរបាយការណ៍​ របស់ក្រុមអ្នកស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​នឹងអំពើប្រល័យ​ពូជសាសន៍លើជនជាតិដើម​ភាគតិច​រ៉ូហ៊ីងយ៉ា។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
នេះគឺជាប្រតិកម្ម​ជាលើកដំបូងបំផុតរបស់​មីយ៉ាន់ម៉ា ឆ្លើយតបទៅនឹងវិបត្តិ​រ៉ូហ៊ីងយ៉ា ក្រោយក្រុមអ្នក​ស៊ើបអង្កេត UN កាលពីថ្ងៃចន្ទ​បានចេញផ្សាយរបាយការណ៍​ថ្មីមួយ​ដោយចោទប្រកាន់​មេដឹកនាំយោធាមីយ៉ាន់ម៉ា​ចំនួន ០៦រូប ក្នុងនោះរួមមាន​ទំាងប្រមុខ​យោធា លោក មីនអ៊ុង ហ្លេង (Min Aung Hlaing) គឺជាអ្នកទទួលខុស​ត្រូវ លើការសម្លាប់​រង្គាល​ជនជាតិ​រ៉ូហ៊ីងយ៉ា និងគួរតែត្រូវ​បានចោទប្រកាន់ ពីបទប្រល័យ​ពូជសាសន៍។
ជុំវិញរបាយការណ៍នេះដែរ អ្នកនាំពាក្យរដ្ឋាភិបាល​មីយ៉ាន់ម៉ា លោក ហ្សរ ហាថាយ (Zaw Htay) បានច្រានចោល​ការលើកឡើងរបស់ ក្រុមអ្នកស៊ើប​អង្កេត UN។ លោក Zaw Htay បានលើក​ឡើងយ៉ាងដូច្នេះថា «យើងមិនបាន​អនុញ្ញាតក្រុមអ្នក​ស៊ើបអង្កេត UN ចូលក្នុង​ប្រទេសមីយ៉ាន់ម៉ា​ឡើយ... ដូច្នេះហើយ​យើងមិនយល់​ស្រប ហើយក៏មិនអាច​ទទួលយកបាន​ដែរ​ ចំពោះដំណោះស្រាយ ឬរាល់​របាយការណ៍​ដែលចេញផ្សាយដោយក្រុមប្រឹក្សា​សិទ្ធិមនុស្ស»។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្ដាហ៍នេះ បណ្ដាប្រទេស​ជាច្រើន​ក្នុងនោះរួមមានទាំង​សហរដ្ឋអាមេរិក​ផងដែរ បានអំពាវនាវឱ្យថ្នាក់​ដឹកនាំយោធាកំពូលៗ​របស់​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បានប្រព្រឹត្តអំពើប្រល័យ​ពូជសាសន៍​លើជនជាតិ​ដើម​ភាគតិចរ៉ូហ៊ីងយ៉ា បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ​​អន្តជាតិ៕