គ្រោះរញ្ជួយដីកម្រិតបង្គួរ វាយប្រហារទីក្រុង L.A នៃរដ្ឋកាលីហ្វរញ៉ា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដីកម្រិតបង្គួរ វាយប្រហារទីក្រុង L.A នៃរដ្ឋកាលីហ្វរញ៉ា!

29/08/2018
(ឡូសអាន់ជែឡេស)៖ ប្រជាជនរស់​នៅក្នុងទីក្រុងឡូសអាន់ជែឡេស (L.A) នៃរដ្ឋកាលីហ្វរញ៉ា ភាគនិរតី​សហរដ្ឋអាមេរិក បានទទួលអារម្មណ៍​ដឹងចំពោះគ្រោះ​រញ្ជួយដីកម្រិត​បង្គួរ ៤.៤រ៉ិចទ័រ ដែលបានវាយប្រហារ​ទីក្រុងដ៏ធំមួយ​នេះ កាលពីល្ងាច​ថ្ងៃអង្គារ (ម៉ោងនៅ​សហរដ្ឋអាមេរិក)។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
យោងតាម​​ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្ត្រ​​អាមេរិក គ្រោះរញ្ជួយដី​ខាងលើនេះ​បានកើតឡើង​នៅវេលា​ម៉ោង ៧៖៣០នាទីល្ងាច​ថ្ងៃអង្គារ​​ម៉ោងនៅ L.A ត្រូវហ្នឹងម៉ោង ១៖៣៣នាទី​​យប់ថ្ងៃពុធ​ម៉ោងសកល។ រហូតមក​ទល់ពេល​នេះ មិនទាន់មាន​សេចក្តី​រាយការណ៍​ណាមួយ​បញ្ជាក់អំពី​ការខូចខាត ក៏ជនរងគ្រោះ​ដែលអាចកើត​មាននោះ​ឡើយ៕